អីយ៉ាស់! ឡូយចឹងតា៎ បានឮម្នាក់ៗសរសើរពីផ្សារកុងទីន័រថ្មីនៅបឹងកក់ (វីដេអូ)
- អង្គារ, 29 សីហា 2017 10:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ាស់! ឡូយចឹងតា៎ បានឮម្នាក់ៗសរសើរពីផ្សារកុងទីន័រថ្មីនៅបឹងកក់ (វីដេអូ)
ចន្លោះមិនឃើញ
Art's Container ជាផ្សារកុងទីន័រថ្មីទើបនឹងបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៦ សីហា ២០១៧ ដែលមានតារាល្បីៗចូលរួមដូចជាកញ្ញាសុគន្ធ នីសា លោក ហេង ពិទូ លោក ជា សុវណ្ណារិទ្ធ និង DJ AviDa ព្រមទាំងមានការរៀបចំដោយប្រើភ្លើងពណ៌បៃតងជាគោល ដោយផ្សារ និងការសម្ពោធនេះ មានការសហការដោយស្រាបៀ Tuborg។
លោក ចាន់ ប៉ូលី អ្នកចាត់ការទូទៅ Art Container បាននិយាយថា៖ "ទោះបីយើងយកទូរកុងទីន័រមកធ្វើជាផ្សារមែន តែមិនចំលងមកទាំងស្រុងនោះទេ ដោយយើងមានការច្នៃប្រឌិតខ្លួនឯងបន្ថែមដូចជាការប្រគំតន្ត្រីដ៏ធំមួយតែឯង ដោយមិនឲ្យមានសំឡេងរំខានពីហាងមួយទៅហាងមួយ"។
Art Container ដែលមានការសហការពី Tuborg នេះ ផ្ដោតសំខាន់ទៅលើអាហារ និងភេសជ្ជៈដែលភាគច្រើនជា Pub ដោយមានប្រមាណជាង ៦០តូប ហើយមានទីធ្លាទូលាយ។
លោក Kelvin Ng ជា Brand Manager, International Brand Tuborg បានឲ្យដឹងថា៖ "មូលហេតុយើងសហការជាមួយ Art Container ព្រោះទីនេះជាកន្លែងយុវវ័យមកលេងច្រើន ហើយវាត្រូវនឹងគោលការណ៍ Tuborg យើង ដែលផ្ដោតលើចម្រៀង សិល្បៈ អាហារ និងកម្មវិធីសប្បាយៗ"។
តោះ ចង់ដឹងArt Container នេះរៀបចំឡូយប៉ុណ្ណា មើលវីដេអូខាងក្រោម៖
អត្ថបទ៖ វិទូ