អាហារសម្រន់តាមផ្លូវឆ្ងាញ់ៗ៣មុខនៅកន្លែងតែមួយ ចាំបាច់ទៅណាឆ្ងាយហ្អេ៎!
- 2017-11-16 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារសម្រន់តាមផ្លូវឆ្ងាញ់ៗ៣មុខនៅកន្លែងតែមួយ ចាំបាច់ទៅណាឆ្ងាយហ្អេ៎!
ចន្លោះមិនឃើញ
បង្អែមក៏មាន ម្ជូរក៏មាន ហើយមានទាំងស្លាបមាន់បំពងរសជាតិថ្មី សុទ្ធតែឆ្ងាញ់ៗ នៅកន្លែងតែមួយ មិនបាច់ទៅណាឆ្ងាយទេ ក៏មិនបាច់ពិបាកដើររកអីញ៉ាំដែរ។ តូប ស្រីម៉ៅ អ៊ីម្ជូរខ្មែរ នៅជាប់របងសាលាទួលទំពូង មានលក់ម្ជូរផង លក់ដំឡូងឆឹងចេកឆឹងផង ហើយឥឡូវគាត់បន្ថែមអាហារមួយមុខទៀតហើយគឺ ស្លាបមាន់បំពងមេចខ្ជូ (ឈ្មោះប្លែកបន្តិចប៉ុន្តែឆ្ងាញ់មែន)។
តោះទៅទិញញ៉ាំទាំងអស់គ្នាណា បង្អែមខ្មែរ ម្ជូរខ្មែរឆ្ងាញ់ៗ។
ទីតាំ៖ នៅតាមបណ្តោយផ្លូវលេខ១៣៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន ជាប់របងសាលាទួលទំពួង។ (តែឥឡូវគាត់ប្ដូរមកលក់នៅមុខផ្ទះគេ ទល់មុខគ្នាហ្នឹងមួយរយៈ ព្រោះរបងសាលា គេកំពុងជួសជុល)
អត្ថបទ៖ Bun Heng