គន្លឹះនៃការខ្ចប់កាដូបែបច្នៃប្រឌិត និងសាមញ្ញៗសម្រាប់ថ្ងៃគ្រីស្មាស ខាងមុខនេះ!!!
- 2017-11-22 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះនៃការខ្ចប់កាដូបែបច្នៃប្រឌិត និងសាមញ្ញៗសម្រាប់ថ្ងៃគ្រីស្មាស ខាងមុខនេះ!!!
ចន្លោះមិនឃើញ
នៅពេលដែលយើងជ្រើសរើសបានអំណោយដែលពេញចិត្ត និងស្រលាញ់ហើយវាគួរតែត្រូវបានវេចខ្ចប់ដ៏គួរឲ្យស្រលាញ់ផងដែរ សម្រាប់ជូនទៅមនុស្សជាទីស្រលាញ់របស់យើង។ខាងក្រោមនេះគឺជាគន្លឹះនៃការវេចខ្ចប់ដ៏ល្អៗដែលអាចជួយឲ្យអ្នកវេចខ្ចប់អំណោយរបស់អ្នកបានយ៉ាងស្អាត នារដូវកាលChristmas Day ខាងមុខនេះ៖
១. ជ្រើសរើសបូសម្រាប់ចងលើប្រអប់កាដូដែលខុសពីមុនអាចជាបូដែលមានម៉ូដឬក្បាច់
២. ប្រើប៊ិចពណ៌សដែលអាចសសេរជាអក្សរនៅលើក្រដាសសម្រាប់ខ្ចប់ពណ៌បាន
៣. បន្ថែមការតុបតែងនៅលើប្រអប់កាដូបន្តិចបន្តួចអាចជាផ្កាឬស្លឹកឈើដើម្បីឲ្យមើលទៅប្លែកពីគេ
៤. ច្នៃធ្វើសម្បកសម្រាប់ខ្ចប់កាដូដោយខ្លួនឯងផ្ទាល់ដោយការកូពីរូបថតដ៏មានអត្ថន័យ ឬ រូបថតដែលមានអនុស្សាវរីយ៍ល្អៗ
៥. កាដូសម្រាប់ក្មេងៗអាចគូនិងផាត់ពណ៌លើរូបដែលមានរាងគួរឲ្យស្រលាញ់លើក្រដាសសម្រាប់ខ្ចប់
៦. ប្រើវិធីសាមញ្ញជាមួយ និងការយកសំភារៈបែបធម្មជាតិមកខ្ចប់និងលំអបន្ថែមអាចជាក្រដាសពណ៌ត្នោត និងស្លាកពណ៌ឈើ
ប្រភព៖ theculturetrip អត្ថបទ៖ Khou Sophy