យប់អញ្ចឹង បើចង់ញ៉ាំ ម្ជូរគួរទៅរកទិញនៅណាទៅ?
- 2017-12-07 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យប់អញ្ចឹង បើចង់ញ៉ាំ ម្ជូរគួរទៅរកទិញនៅណាទៅ?
ចន្លោះមិនឃើញ
ឲ្យតែពេលឃ្លាន ម្ជូរ មិនថាពេលណាគឺថាចង់ទៅរកទិញ ញ៉ាំឲ្យតែបានភ្លាមៗ តែម្ដង។ ចុះបើយប់ហើយនឹងយើងឃ្លានចង់តើគួរទៅរកទិញម្ជូរនៅណាបានញាំទៅ?
អញ្ចឹងថ្ងៃនេះសប្បាយដើរនឹងបង្ហាញអ្នកទាំងអស់នូវទីតាំងដែរមានលក់នូវគ្រឿងម្ជូរទាំងនោះ ៖
១.ម្ជូរនៅJet's Container Night Market– ផ្សាររាត្រីកុងតឺន័រ ដែលមានលក់ម្ជូរច្រើនមុខស្រស់ ថ្មីៗទំនងគួរអោយស្រក់ទឹកមាត់ ។
២.នៅតាមរង្វង់មូលរូបសំណាក សម្ដេច ជួនណាត
មានគេដាក់លក់ម្ជូរផ្លែឈើតាមលើរទេះតាមចិញ្ចើមផ្លូវ ជុំវិញរង្វង់មូល និងទៅតាម វិថី ព្រះស៊ីសុវត្ថិ ដែលមានគេលក់ជាច្រើនមុខនិងមាន ផ្លែឈើព្រៃផងដែរ(ទៅតាមរដូវកាល) ។
៣.នៅសួនមុខវត្តបទុមវតី
អត្ថបទ៖ chanvutha yin