ដំណើរកម្សាន្តដ៏អស្ចារ្យជាមួយទៅកាន់ ផាត់តាយ៉ា...
- 2017-12-16 12:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរកម្សាន្តដ៏អស្ចារ្យជាមួយទៅកាន់ ផាត់តាយ៉ា...
ចន្លោះមិនឃើញ
ដំណើរកម្សាន្តជាលក្ខណគ្រួសារនាពេលឆ្លងឆ្នាំខាងមុខនេះ តើអ្នកនឹងជ្រើសរើសថានឹងទៅទីណាដែរ ? តាមរយៈការដើរកម្សាន្តរបស់ខ្ញុំ មានកន្លែងមួយចង់ចែករំលែកដល់អ្នកដែលកំពុងតែស្វែងរកកន្លែងដើរកម្សាន្ត ដែលនៅក្នុងតំបន់នោះមានអ្នកទេសចរណ៍ទៅកម្សាន្តច្រើនទីនោះគឺ តំបន់ផាត់ថាយ៉ា ដែលនៅក្នុងប្រទេសថៃ។ ហើយយើងអាចធ្វើដំណើរតាមរយៈរថយន្ត ដោយឆ្លងចូលតាមច្រកប៉ៃលិន ហើយធ្វើការ check in ចូលក្នុងប្រទេសថៃ។ ភាពងាយស្រួលទៀតនោះនៅទីនោះមានឡានTaxi VIP ដែលមានអ្នកបើកបរអាចនាំផ្លូវអ្នកទាំងអស់ទៅកម្សាន្តនៅកន្លែងនានាបានច្បាស់លាស់ទៀត( ពិសេសត្រង់គាត់អាចនិយាយ ភាសាខ្មែរ-ថៃបានច្បាស់)។
ពេលទៅដល់ផាត់តាយ៉ា អ្នកជ្រើសរើសសណ្ឋាគារបានតាមចិត្ត ប៉ុន្តែខ្ញុំសូមណែនាំ សណ្ឋាគារ The Zing Hotel Naklua Pattaya ដោយសារទីនោះមានបន្ទប់ធំទូលាយ ហើយនៅជាប់នឹងសមុទ្ររួមទាំងមានអាងហែលទឹកធំស្អាតទៀត (ប្រសិនបើអ្នកដែលចូលចិត្តថតរូបប្រាកដជាពេញចិត្តជាមួយនឹងទេសភាពនៅទីនោះមិនខាន)។
បន្ទាប់មក កន្លែងទីមួយដែលគួរទៅដំបូងគេនោះគឺ Amphoe Mueang Rayong ជាសួនសត្វ ដែលដើរទស្សនា សត្វនានា អូហ៍ ! នៅទីនោះក៏មាន អាងហែលទឹកស្អាត អាចងូតទឹកបានទៀត។ មិនត្រឹមតែប៉ុណ្ណោះក៏មានជាភោជនីយដ្ឋាន សម្រាប់ញ៉ាំអាហារពេលថ្ងៃនៅទីនោះតែម្ដង។
កន្លែងទីពីរនោះគឺ Frost Magical ice of Siam ទីនោះហើយដែលអ្នករាល់គ្នានិយមហៅថាផ្ទះទឹកកក ដែលមានរូបសំណាក់ទឹកកកធំៗជាច្រើន (អាចថត selfie បានយ៉ាងស្អាត) តែក៏សូមប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះក្នុងនោះពិតជាត្រជាក់ខ្លាំងណាស់។
ហើយកន្លែងទីបីនោះគឺ Pattaya floating Market សម្រាប់អ្នកដែលចូលចិត្តទិញឥវ៉ាន់ ហើយនឹងអ្នកដែលចូលចិត្តញ៉ាំអាហារ ព្រោះថានៅទីនោះមានអាហារឆ្ងាញ់ប្លែកៗជាច្រើន រួមទាំងវត្ថុអនុស្សាវរីយ៍ ដែលអាចទិញផ្ញើអ្នកនៅផ្ទះបាន ព្រោះតម្លៃសមរម្យនិងល្អៗ។
អត្ថបទ៖ Mean Sila