ផ្លូវដ៏រន្ធត់ទាំង៥ដែលឃើញញាក់សាច់

  • 2018-01-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភព​លោក​នេះ មាន​រឿង​ប្លែកៗ​ជា​ច្រើន​ដែល​ស្មាន​មិន​ដល់​ហើយ​ឥឡូវ​នេះ​ក៏​មាន​រឿង​ដែល​ថ្មី​ទៀត​ហើយ ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន​បាន​កសាង​ផ្លូវ​ធ្វើ​ដំណើរ​ដ៏​រន្ធត់​យ៉ាង​មិន​គួរ​ឲ្យ​ជឿ​ថា​មាន​ពិត​មែន។

  ១ The Maeklong Railway, Thailand

ប្រសិន​បើ​អ្នក​ថត​រូប​នេះ​មិន​បាន​ថត​ចំ​ពេល​ដែល​រថភ្លើង​កំពុង​ឆ្លង​កាត់​នោះ​ទេ អ្នក​អាច​នឹង​គិត​ថា​វា​គ្រាន់​តែ​ជា​ផ្សារ​បន្លែ​ធម្មតា។ រថភ្លើង​នេះ​មាន​ល្បឿន​យឺត​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​នៅ​ពេល​ដែល​មិន​ទាន់​មាន​ដំណឹង​រថភ្លើង​ឆ្លង​កាត់ អ្នក​លក់​ទាំង​អស់​នាំគ្នា​តាំង​ឥវ៉ាន់​នៅ​លើ​ផ្លូវ​ដែក​ធម្មតា។      

២ The Death Railway, Thailand

ផ្លូវ​ដែក​នេះ​គឺ​ភ្ជាប់​រវាង​ប្រទេស​មីយ៉ាន់ម៉ា និង​ថៃ​ដែល​កសាង​ដោយ​​ជប៉ុន​នៅ ក្នុង អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២។ គេ​ដាក់​ឈ្មោះ​ឲ្យ​វា​ដូច្នេះ​ដោយ​សារ​តែ​នៅ​ពេល​សាង​សង់ គឺ​មាន​អ្នក​ស្លាប់​ច្រើន​លើស​លុប​ហួស​ពី​ការ​ស្មាន។      

៣ Chennai-Rameshwaram Railways, India

ផ្លូវ​ដែក​នេះ​មាន​អាយុ​កាល​១០៣​ឆ្នំា​មក​ហើយ ដែល​មាន​ប្រវែង​២០៦៥​ម៉ែត្រ។ នៅ​ពេល​ដែល​អ្នក​ជិះ​លើ​រថភ្លើង ឆ្លង​កាត់​ស្ពាន​នេះ អ្នក​នឹង​មិន​ឃើញ​អ្វី​ផ្សេង​ក្រៅ​ពី​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នោះ​ឡើយ បើ​គិត​ៗ​ទៅ គួរ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង​ម្យ៉ាង​ដែរ។  

៤ Vitim River Bridge, Siberia

ស្ពាន​នេះ​មាន​ប្រវែង​៥៧០​ម៉ែត្រ ដែល​ស្ថិត​ក្នុង​តំបន់​ដែល​ត្រជាក់​ខ្លាំង។ អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ស្ពាន​នេះ​នោះ​គឺ ដោយ​សារ​តែ​វា​សាង​ឡើង​ដោយ​ដែក និង​ឈើ​ដែល​កំពុង​តែ​ពុក​ផុយ​ទៅ​ហើយ ហើយ​វា​មាន​ទទឹង​តូច និង​មិន​មាន​បង្កាន់​ដៃ​ការពារ​នោះ​ទេ។

   

  ៥ Zoji La Pass, India

ផ្លូវ​ដែល​នៅ​តាម​គែម​ភ្នំ​ដែល​មាន​កម្ពស់​ដល់​ទៅ​៣៥២៨​ម៉ែត្រ​នេះ គឺ​មាន​ប្រវែង​៩គម ដែល​គ្មាន​បង្កាន់​ដៃ​មួយ​ឡើយ ហើយ​ផ្លូវ​ជិះ​តូច​មែន​ទែន ឃើញ​ហើយ​ញាក់​សាច់​តែ​ម្ដង​។


ប្រភព៖ Brightside អត្ថបទ៖​ដេមី