ប្លែកតែសប្បាយ! ហាត់រ៉កនឹកឃើញនាំភ្ញៀវស្លៀកឈុតដេកយប់ជប់លៀង អបអរខួប ២ឆ្នាំនៅភ្នំពេញ
- 2019-11-26 10:40:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកតែសប្បាយ! ហាត់រ៉កនឹកឃើញនាំភ្ញៀវស្លៀកឈុតដេកយប់ជប់លៀង អបអរខួប ២ឆ្នាំនៅភ្នំពេញ
ចន្លោះមិនឃើញ
អត់ឲ្យច្រឡំគេ លើកនេះភោជនីយដ្ឋាន ហាត់រ៉កភ្នំពេញ បានផ្តួចផ្តើមរៀបចំជប់លៀង ស្លៀកពាក់ឈុតដេកយប់ «Pajama EDM Party» ដើម្បីបង្កើតបរិយាកាសកម្សាន្តថ្មីមួយបែប ផ្តល់ជូននូវភាពរំភើបសប្បាយរីករាយប្លែកភ្នែក ប្លែកអារម្មណ៍ ដល់អតិថិជនទាំងខ្មែរ និងបរទេស។
«Pajama EDM Party» លើកដំបូងនៅភ្នំពេញនេះ នឹងធ្វើឡើងនៅយប់ ថ្ងៃ សៅរ៍ ៣០ វិច្ឆិកា ២០១៩ ចាប់ពីម៉ោង ៩:៣០យប់ ដល់ម៉ោង ២ភ្លឺ។ កម្មវិធីជប់លៀងដ៏រំជើបរំជួលនេះគឺជាផ្នែកមួយ ដើម្បីអប់អរខួប ២ឆ្នាំនៃ ហាត់រ៉ក់ភ្នំពេញ ដែលនឹងមានវត្តមាន ឌីជេល្បី ចូលរួម ដូចជា Dj Dory , Dj Lyka និង Dj Maily ។
ប្រិយមិត្តទាំងអស់គ្នាត្រូវបានអញ្ជើញចូលរួម ដោយគ្រាន់តែស្លៀកឈុតដេកយប់ស្អាតៗ ងាយៗ អ្នកនឹងទទួលបានភេសជ្ជៈ Free 1 កែវភ្លាម ពី ហាត់រ៉ក់ភ្នំពេញ!
កុំភ្លេចណ៎ា! បបួលមិត្តភក្ដិទៅឲ្យច្រើនផង #LegendsOnly ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅផេក Hard Rock Café Phnom Penh៕
អត្ថបទ៖ លីដា