Sundown Social Club បារ៍​លើ​ដំបូល​ធានា​ថា​ស្អាត​ជាប់​ចិត្ត

  • 2018-01-07 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បារ៍​លើ​ដំបូល​ដែល​ភាគ​ច្រើន​គេ​ហៅ​ថា Rooftop ឬ​ក៏ skybarកំពុង​មាន​ការ​រីក​ដុះដាល​យ៉ាង​ខ្លាំង ដោយ​សារ​តែ​យុវវ័យ​សម័យ​ថ្មី​ចូល​ចិត្ត​ចំណាយ​ពេល​វេលា​ទំនេរ​នៅ​ទី​នោះ​ជាមួយ​មិត្តភ័ក្ដិ ​ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​សំណង់​ខ្ពស់​ៗតែង​តែ​មាន​ជា​រៀយ​ៗ​ប្រដេញ​គ្នា។

Sundown Social Clubមិន​សូវ​ជា​ខ្ពស់​ដាច់​គេ​ប៉ុន្មាន​​​ទេ​ប្រសិន​បើ​ប្រៀបធៀប​ជាមួយ​នឹង​ skybarដ៏ទៃ ​តែ​ដោយ​សារ​តែ​ទី​តាំង​ដ៏​ល្អ និង​ការ​តុប​តែង​ហាង​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត ធ្វើ​ឲ្យ​ទាក់​ទាញ​ភ្ញៀវ​មិន​ថា​ក្នុង​ស្រុក ឬ​អន្តរជាតិ​មក​លេង​កម្សាន្ត​យ៉ាង​កុះករ។

មិន​ត្រឹម​តែ​ការ​តុប​តែង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ប៉ុណ្ណោះ​ទេ តែ​មុខ​ម្ហូប និង​គ្រឿង​ភេសជ្ជៈ គឺ​មាន​ជា​ច្រើន​ជម្រើស ដូច្នេះ​ហើយ ចាំ​ដល់​អង្កាល់​ទៀត បើ​ស្ដាប់​ទៅ គួរ​ឲ្យ​ចង់​ទៅ​មិន​អញ្ចឹងហ៎?

  ទីតាំង៖ #៨៦ ផ្លូវលេខ៤៤០ ក្បែរ​ផ្សារ​ទួលទំពូង ភ្នំពេញ

Sundown Social Club  


អត្ថបទ៖​ ដេមី