ទាំង​ស្អាត​ និងទាន់​សម័យ!! ហើយ​គយគន់​ថ្ងៃ​លិច​បាន​ទៀត...

  • 2018-02-02 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុង​សៀមរាប គឺ​ជា​តំបន់​ទេសចរ​មួយ​ដ៏​ឆ្នើម​សម្រាប់​ប្រទេស​កម្ពុជា​យើង អញ្ចឹង​ហើយ សម្រាប់ ​កន្លែង​ញ៉ាំ និង​កន្លែង​គេង គឺ​សំបូរ​បែប​មែន​ទែន មិនថា​តូច ធំ ទំនើប មធ្យម ឬ​សាមញ្ញ​ធម្មតា​ ​មិន​ចេះ​ខ្វះ​ទេ។ ជាក់​ស្ដែង​ដូច​ជា​សណ្ឋាគារ «Jaya House River Park» នេះ​ស្រាប់​តែ​ម្តង មើល​ទៅ​គួរ​ឲ្យ​ចង់​ស្នាក់​នៅ​មែន​ទែន ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​នៃ​ក្រុង​សៀម​រាប​តែ​ម្តង ខ្យល់​អាកាស​ស្រស់​ស្រាយ​ល្អ បរិវេណ​ខាង​ក្រៅ​នៃ​សណ្ឋាគារ​មាន​ក្រាល​ ទៅ​ដោយ​ស្មៅ​ពណ៌​បៃ​តង​ខ្ចី ព្រម​ជាមួយ​នឹង​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ។ 

ជា​ពិសេស​នោះ​គឺ​អាង​ហែល​ទឹក​ពណ៌​ខៀវ​ស្រងាត់​មាន​ដល់​ទៅ​ពីរ​ឯ​ណោះ។ ការ​រចនា និង​ការ​តុប​តែង​នៅ​ផ្នែក​ខាង​ក្នុង​វិញ​ ឃើញ​ហើយ​គឺ​ថា​ចង់​នៅ​តែ​ម្តង។ 

នៅ​ពេល​ល្ងាច​លោក​អ្នក​អាច​រីករាយ​ជាមួយ​នឹង​ការ​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ ​រួម​ជាមួយ​និង​​ការ​ភ្លក់​រសជាតិ​ស្រា​ក្រឡុក​ជា​ច្រើន​រសជាតិ​ផ្សេងៗ​គ្នា​បណ្ដើរ គយ​គន់​ថ្ងៃ​លិច​បណ្ដើរ រ៉ូមែនទិក​អស់​ទាស់។ ចំពោះ​បន្ទប់​វិញ​គឺ​មាន​តែ​មួយ​ជម្រើស​ប៉ុណ្ណោះ ឯ​តម្លៃ​រាង​ថ្លៃ​បន្តិច​ហើយ​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចុច៖ Agoda


ប្រភព៖ Agoda ប្រែ​សម្រួល៖ Khou Sophy