ល្បី​មាន​ហាង​លក់​គ្រឿង​សមុទ្រ​ឆ្ងាញ់​នៅ​​ផ្សារ​ Art Container បឹងកក់​ដឹង​អត់​?

  • 2018-02-10 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជួប​ជុំ​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច​ពេល​ខ្លះ​តែង​តែ​ជា​បញ្ហា​សម្រាប់​គ្រប់​គ្នា ​ត្រង់​ថា​ណាត់​គ្នា​មិន​ត្រូវ​មិន​ដឹង​ទៅ​ណា ថ្ងៃ​នេះ​សប្បាយ​ដើរ​ ណែនាំ​អ្នក​អាន​ទាំង​អស់​ទៅ​កាន់​កន្លែង​លំហែ​អារម្មណ៍​ស្តាប់​ភ្លេង​និង​មាន​អាហារ​សមុទ្រ​ជា​ច្រើន​ប្រភេទ​ឆ្ងាញ់​ៗ​ទៀត​ផង​។ ហាង​នេះ​មាន​ទី​តាំង​នៅ​ក្នុង​ផ្សារ​ Art Container បឹង​កក់​តែ​ម្តង​ដែល​មាន​ឈ្មោះ​ថា​​ «ហ្វេសប៊ូក KH Cambodia» នៅ​ទី​នេះ​មាន​បរិយាកាស​សម​ស្រប​សម្រាប់​ជួប​ជុំ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​អាហារ​គ្រឿង​សមុទ្រ​ស្រស់​ៗ​ជា​ច្រើន​ប្រភេទ​ដែល​អ្នក​ចូល​ចិត្ត​ញ៉ាំ​ដូច​ជា​ក្តាម​ មឹក​ បង្គា​ ងាវ​ លាស​ ខ្ចង​សមុទ្រ​​ច្រើន​មុខ​ទៀត​ដែល​អ្នក​អាច​កុម្ម៉ង់​បាន​តាម​ចិត្ត។ មិន​ត្រឹម​តែ​គ្រឿង​សមុទ្រ​ស្រស់​ៗ​នោះ​ទេ​ថែម​ទាំង​ទឹក​ជ្រលក់​មាន​រសជាតិ​ឆ្ងាញ់​ជាប់​ចិត្ត​ត្រូវ​ជាមួយ​នឹង​រសជាតិ​គ្រឿង​សមុទ្រ​គ្រប់​មុខ​តែ​ម្តង​។ ល្ងាច​ឈប់​សម្រាក​ពី​ការងារ​និង​សិក្សា​អាច​សាក​ល្បង​ទៅ​ភ្លក់​រសជាតិ​អាហារ​សមុទ្រ​ស្រស់​ៗ​និង​ជជែក​គ្នា​លេង​លំហែ​អារម្មណ៍​នៅ​ហាង​ ហ៊្វេសប៊ូក KH Cambodia បាន​ក្រែង​ជាប់​ចិត្ត​ទៅ​ហើយ​ចង់​ទៅ​លើក​ក្រោយ​ទៀត​។​

ហ្វេសប៊ូក KH Cambodia


អត្ថបទ៖​ដាលីន