ដឹងអត់ហ្នឹង? ថាព្រះពុទ្ធរូបធំជាងគេបំផុតនៅប្រទេសកម្ពុជាយើង ស្ថិតនៅឯណាដែរទៅ?
- 2018-02-07 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ហ្នឹង? ថាព្រះពុទ្ធរូបធំជាងគេបំផុតនៅប្រទេសកម្ពុជាយើង ស្ថិតនៅឯណាដែរទៅ?
ចន្លោះមិនឃើញ
ចំណាយពេលធ្វើដំណើរប្រមាណជា ១៦,៥គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ លោកអ្នកនឹងទៅដល់វត្តព្រៃអង្គរ ដែលស្ថិតនៅភូមិនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក។
នៅទីនោះផងដែរ លោកអ្នកនឹងបានឃើញព្រះពុទ្ធរូបមួយព្រះអង្គយ៉ាងធំសម្បើម ព្រះអង្គទ្រង់ផ្ទំដោយមានព្រះហស្តច្រត់ព្រះកេស ដែលពីចុងព្រះបាត រហូតដល់ព្រះកេសមានប្រវែង ៤៥ម៉ែត្រ ២តឹក និងកម្ពស់ពីព្រះហស្តដែលច្រត់ទៅព្រះកេស ប្រវែង១៣ម៉ែត្រ ៥តឹក។
ព្រះពុទ្ធរូបនេះ ត្រូវបានចាប់ផ្ដើមកសាងឡើងនៅឆ្នាំ ២០០៧ និងសាងសង់រួចរាល់នៅឆ្នាំ ២០០៩។
ការសង់ព្រះពុទ្ធរូបនេះ គឺដើម្បីជាវត្ថុតាងមួយ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅតំបន់នេះ និងសម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរសម័យបច្ចុប្បន្ននេះឲ្យស្គាល់ពីកិរិយា របស់ព្រះពុទ្ធបរមគ្រូ ថាតើ ព្រះអង្គផ្ទំរបៀបណា។
ប្រភព៖ Sabay News ប្រែសម្រួល៖ Khou Sophy