គ្រាន់​តែ​ឃើញ​ភ្លាម ចង់​ទៅ​ស្នាក់នៅ​តែ​ម្ដង​ សម្រាប់ថ្ងៃ​កម្សាន្ត​នៅ​កំពង់​សោម​នេះ​ ...

  • 2018-02-11 03:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ​បែប​ទំនើប ​ទាន់​សម័យ ស្រស់​ស្អាត មាន​ផាសុកភាព សក្តិសម​បំផុត​សម្រាប់​ការ​សម្រាក​លម្ហែ ក្នុង​ឱកាស​ពិសេស​ៗ ជា​លក្ខណៈ​គ្រួសារ ជួប​មិត្ត​ភក្តិ ជាដើម។ ទី​តាំង​ក៏​ល្អ ស្ថិត​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ផ្ទាល់​តែ​ម្តង ធ្វើដំណើរប្រមាណ៣នាទី នឹង​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ភ្លាម។ សណ្ឋាគារ​នេះ​មាន​ឈ្មោះ​ថា «Chan Boutique» ចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ មាន​៣៣បន្ទប់ បន្ទប់​នីមួយៗ​មាន​ការ​រចនា​ស្រស់​ស្អាត​ដូច​ៗ​គ្នា និង​បំពាក់​ទៅ​ដោយ​សម្ភារៈ​ទំនើប​ៗ​ថែម​ទៀត​ផង ដែល​មាន​តម្លៃ​ចាប់​ពី​៦០ដុល្លារ ដល់ ១៦៨ដុល្លារ ក្នុង​មួយ​បន្ទប់។ 

ក្រៅ​ពី​បន្ទប់​គេង​ហើយ ក្នុង​សណ្ឋាគារ​នេះ​មាន​អាង​ហែល​ទឹក​ដ៏​ស្រស់​ស្អាត​ កន្លែង​ហាត់​ប្រាណ បន្ទប់​សម្រាប់​ពិភាក្សា​មុខ​ជំនួញ ឬ​កិច្ច​ប្រជុំ​​ផ្សេងៗ​ Sky Bar  និង Poolside Bar ផង​ដែរ។​​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចុច​៖ SihanoukVille - Chan Boutique


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy