ដឹង​ពី​ហេតុ​ផល​ទាំង​៨​នេះ​ហើយ ​អ្នក​នឹង​ចង់​គេង​ស្រាត​នៅ​ពេល​យប់

  • 2018-02-12 13:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​គេង​ស្រាត​ដែរឬទេ? អ្នក​​ប្រហែល​ជា​មិន​សូវ​ស៊ាំ​​​បន្តិច​ពេល​គេង​ស្រាត​ដំបូង​ ប៉ុន្តែ​បន្ទាប់​ពី​ទម្លាប់ប៉ុន្មាន​យប់ហើយ​អ្នក​នឹង​ដឹងថាវាអស្ចារ្យប៉ុណ្ណា​។ ចង់​ដឹង​ថា​មាន​​មូល​ហេតុ​អ្វី​អត់? ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​ទាំង​៨​ដែល​អ្នក​គួរ​គេង​ស្រាត៖

១. អ្នក​នឹង​គេង​បាន​ស្កប់​ស្កល់

មនុស្ស​តែង​តែ​​ចង់​បាន​ភាព​កក់​ក្ដៅ​នៅ​ពេល​គេង ប៉ុន្តែនៅ​ពេល​គេង​រាង​កាយ​របស់​អ្នក​នឹង​ចាប់​ផ្ដើម​ត្រជាក់​ដោយ​ឯក​ឯង​ ដូច្នេះ​ហើយ​ការ​គេង​ដោយ​គ្មាន​ខោ​អាវ​នឹង​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​មាន​កក់កក្តៅ ហើយ​អ្នក​គេង​បាន​ស្កប់។

២.​ ខ្លួន​ប្រាណ​ទទួល​បាន​ខ្យល់គ្រប់គ្រាន់

ការ​គេង​ស្រាត​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​នៃ​​​រាង​កាយ​អ្នក​ដូចជា​ក្លៀក បាត់​ជើង ​ទទួល​បាន​ខ្យល់​គ្រប់​គ្រាន់​បន្ទាប់​ពី​ឃ្លុំ​បេ​អស់​ពេញ​មួយ​ថ្ងៃ។

៣. ជួយ​ដល់​ការ​រួម​ភេទ

​​​​​​​​​​​​សាច់​និង​សាច់​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​ទទួល​បាន​ភាព​ស្រស់​ស្រាយ​ហើយ​ការ​រួម​ភេទ​កាន់​តែ​ប្រសើរ។

៤. អត់​សូវ​ខ្វល់​រឿង​បោក​ខោ​អាវ

នៅ​ពេល​ដែល​អ្នក​គេង​ស្រាត​អ្នក​នឹង​ពុំ​សូវ​មាន​អាវ​ប្រឡាក់​ដែល​ត្រូវ​បោក​។

៥. កាត់​បន្ថយ​ភាព​ស្រ្តេស

Cortisol គឺ​ជា​អ័រម៉ូន​ដែល​បង្ក​ភាព​ស្រ្តេស​។​ ដូច្នេះ​ការ​គេង​ស្រាត​ជួយ​​កាត់​បន្ថយ​កម្រិត​ Cortisol​។​

៦. អ្នក​នឹង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន​

សាក​គិត​ទៅ​មើ​ល​ថា​នៅ​ពេល​​​ដែល​ យើង​ភ្ញាក់​ឡើង​ ដោយ​មាន​ភាព​ស្រស់​ស្រាយ​ គ្មាន​ភាព​តឹង​ថប់​ជាមួយ​នឹង​ខោក្នុង​ អាវក្នុុង​ទៀត​នោះ​។ ហើយ​វា​ក៏​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​នឹង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំងជាង​មុនដែរ​។

៧. ជួយ​អ្នក​កុំ​ឲ្យ​ខ្ជិល

បន្ទាប់​ពី​គេង​ស្រាត​អ្នក​នឹង​មាន​អារម្មណ៍​លេង​សូវ​ខ្ជិល​ហើយ​ស្វាហាប់​​។

៨. ល្អ​សម្រាប់​ស្បែក

បើ​អ្នក​គេង​ស្លៀកខោអាវ​ ស្បែក​នឹង​មិន​លូត​លាស់​ឡើយតែការ​គេង​ស្រាត​ធ្វើ​ឲ្យ​ស្បែក​លូត​លាស់​បាន​ល្អជាង។​ គិត​ម៉េច​ដែរចឹង?

មាន​អត្ថ​ប្រយោជន៍​ច្រើនដល់​ម្លឹង​ ​ហ៊ាន​គេង​ស្រាតដែរអត់ !​

​​​


ប្រភព៖ lifehack ប្រែ​សម្រួល៖ Som Samdaneath