ទាំង​៥​កន្លែង​ ណាត់​ដៃ​គូរ​ញ៉ាំ​អាហារ​ដ៏​រ៉ូមេនទិច​នៅ​ថ្ងៃ​ពិសេស...!!!

  • 2018-02-13 01:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​មួយ​ថ្ងៃ​ទៀត​ទេ​ដល់​ថ្ងៃ​បុណ្យ​ក្ដី​ស្រលាញ់​ហើយ! ជា​ឱកាស​ដ៏​ពិសេស​សម្រាប់​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​ខ្លាំង​ជាង​ថ្ងៃ​ធម្មតា​។ ក្រៅ​ពី​អំណោយដ៏ស្រស់​ស្អាត​​ហើយ ការ​ដែល​ចេញ​ទៅ​ញ៉ាំ​អី​នៅ​ខាង​ក្រៅ​នៅ​កន្លែង​ដែល​រ៉ូមេនទិច​ បរិយាកាស​ល្អ​ក៏​ជា​អនុស្សាវរីយ៍​មួយ​ចងចាំក្នុង​ជីវិត​ផង​ដែរ។ ហេតុ​នេះ​ហើយ​ទើប​ពី​សប្បាយ​ដើរ​ថ្ងៃ​នេះ សូម​ណែ​នាំ​ពី​ភោជនីយដ្ឋាន​ទាំង​៥​កន្លែង​នេះ​ជូន​អ្នក​ទាំង​អស់​គ្នា​គ្រាន់​ ណាត់​ដៃគូរ​ជាពិសេស​ញ៉ាំអាហារ​បែបរ៉ូមេទិច​​ក្នុង​ឱកាស​ពិសេស​ផង​ដែរ។

១. Kravanh Sothearos Blvd

ជា​ភោជនីយដ្ឋាន​លក្ខណៈ​បែប​ខ្មែរ ទាំង​មុខ​ម្ហូប និង​ការ​តុប​តែង​លម្អ​ក្នុង​ហាង​ផ្ទាល់។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ម្ហូប​ខ្មែរ​យើង ដឹង​តែ​ពេញ​ចិត្ត​ហ្មង!​

អាសយដ្ឋាន៖ ផ្ទះ​លេខ ១១២, មហា​វិថី​សុធារស, សង្កាត់​ចតុ​មុខ, ​ខណ្ឌ​ដូនពេញ, ភ្នំពេញ បើក​ពី​មោង៖ ១១ព្រឹក ដល់ ១០យប់

២. Bopha Phnom Penh - Titanic Restaurant

មាន​ផ្ដល់​ជូន​ម្ហូប​អឺរ៉ុប អាស៊ី និង​ម្ហូប​ខ្មែរ​ផង​ដែរ លោក​អ្នក​នឹង​រីករាយ​ជាមួយ​នឹង​ការ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​បណ្ដើរ គយគន់​ទេសភាព មាត់​ទន្លេ​នា​ពេល​យប់​បណ្ដើរ។

អាសយដ្ឋាន៖ កំពង់​ផែ​នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ (មាត់ទន្លេ)

បើក​ពី​មោង៖ ៦ព្រឹក ដល់ ១០:៣០យប់

៣. Van’s Restaurant

ជា​ភោជនីយដ្ឋាន​បែប​អឺរ៉ុប មាន​ផ្ដល់​ជូន​នូវ​ម្ហូប​បារាំង និង​ម្ហូប​អឺរ៉ុប​ជា​ច្រើន​មុខ សក្តិសម​នឹង​រូបរាង​នៃ​អាគារ​ទាំងមូល (អាគារ​​បារាំង)។​

អាសយដ្ឋាន៖ ផ្ទះ​លេខ ៥, ផ្លូវលេខ១០២ , ភ្នំពេញ (នៅ​ជិត​ប៉ុស្តិ៍​ប្រៃសណីយ៍)

បើក​ពី​មោង៖ ៦:៣០ល្ងាច ដល់ ១០:៣០យប់

៤. Elephant Sky Bar

ញ៉ាំ​អាហារ​ឆ្ងាញ់ៗ ​បែប​អាស៊ី​ និង​បែប​ខ្មែរ នៅ​ជាន់​ដំបូល​យ៉ាង​ខ្ពស់​គយគន់​ទេសភាព​ទី​ក្រុង និង​ស្រូប​យក​ខ្យល់​អាកាស​ត្រជាក់ៗ នា​ពេល​យប់។

អាសយដ្ឋាន៖ ផ្ទះ​លេខ ១៣៤​ហ្ស៊ឹដ, ផ្លូវលេខ៥១ (ផ្លូវ​ប៉ាស្ទ័រ), សង្កាត់បឹងកេងកង១, ភ្នំពេញ

បើក​ពី​មោង៖ ៦:៣០ល្ងាច ដល់ ១១យប់

៥. SuShi LaB

មាន​បម្រើ​ជូន​នូវ​អាហារ​បែប​ជប៉ុន និង​បែប​អាស៊ី សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ស៊ូស៊ី កុំ​ភ្លេច​សាក​ទៅ​ភ្លក់​រសជាតិ​ស៊ូស៊ី​នៅ SuShi LaBណា!

អាសយដ្ឋាន៖ ផ្ទះ​លេខ ១៤៤​អឺហ្ស៊ឺរ៉ូ, ផ្លូវលេខ៥១, សង្កាត់បឹងកេងកង១, ខណ្ឌ​ចំការមន, ភ្នំពេញ

បើក​ពី​មោង៖ ៦ល្ងាច ដល់ ១១យប់

ព័ត៌មាន​លម្អិត៖ ​Tripadvisor


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ Khou Sophy