មាន​អារម្មណ៍​ថា​ងងុយ​គេង​មែន​? គន្លឹះ៨​​យ៉ាង​នេះ​នឹង​ធ្វើ​អ្នក​ស្រស់​ថ្លា​នៅ​ពេលព្រឹក​​​ព្រលឹម...

  • 2018-02-19 02:14:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

មាន​អារម្មណ៍​យ៉ាង​ណា​ដែល​នៅ​ពេល​ដែល​ភ្ញាក់​ពី​គេង​ម្ដង​ៗ​នៅ​​ពេល​ព្រឹក​ព្រលឹម​ ? មាន​អារម្មណ៍​ថា​ខ្ជិល​ មិន​ចង់​ក្រោក​ទេ​មែន​ទេ? ននៀល​ទៅ​ននៀល​មក​ពេញ​លើ​គ្រែ​ ប្រើ​ពេល​យូរ​ណាស់​ទម្រាំ​ដាច់​ចិត្ត​ក្រោក​ពី​គេង​រួច​ ។ ទាំង​នេះ​អាច​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​អាក្រក់​មួយ​ប្រសិន​បើ​យើង​នៅតែ​ប្រើ​ពេល​យូរ​ដើម្បី​ក្រោក​ពី​ដំណេក​បែប​នេះ ។ យ៉ាង​ណា​ក៏ដោយ​ក៏​យើង​ចង់​អោយ​រាល់​ថ្ងៃ បន្ទាប់ពី​ភ្ញាក់​ពី​ដំណេក​មក​មាន​ភាព​ស្រស់​ថ្លា​ដែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ចំនួន​ដើម្បី​បំបាត់​ភាព​ងងុយ​គេង​នៅ​ពេល​ព្រឹក​ដូច្នេះ​អ្នក​ភ្ញាក់​ឡើង​ដោយ​ថាមពល​ ​គំនិត​និង​អារម្មណ៍​ស្រស់​ថ្លា​ ​៖

១. ចូល​គេង​ពេល​យប់​នៅ​ម៉ោង​សមរម្យ

រាង​កាយ​ត្រូវ​ការ​គេង យ៉ាង​ហោច​ណាស់​៦ ទៅ​៨​ម៉ោង​ ទើប​គ្រប់គ្រាន់​​នោះ​ពេល​ដែល​ភ្ញាក់​ឡើង​នឹង​មិន​មាន​អារម្មណ៍​ងងុយ​ដេក​នៅ​ពេល​ព្រឹក​។

២. ដាស់​ស្មារតី​ខ្លួន​ឯង​មុន​ពេល​គេង

គួរ​ណាស់​តែ​មាន​ទម្លាប់​រំលឹក​នូវ​អ្វី​ដែល​អ្នក​នឹង​ត្រៀម​ធ្វើ​នៅថ្ងៃ​ស្អែក​ ដែល​ជាការ​ដាស់តឿន​ខ្លួន​​​​​​​​​ឯង​មុន​ពេល​គេង​ដូច​ថា "ខ្ញុំ​នឹង​ភ្ញាក់​ឡើង​នៅ​ព្រឹក​ថ្ងៃ​ស្អែក​ (បញ្ជាក់​ម៉ោង), មាន​អារម្មណ៍​ស្រស់​ថ្លា, ស្វា​ហាប់​និង​សប្បាយ​រីករាយ" ។

៣. ដាស់​ស្មារតី​ខ្លួន​ឯង​ម្ដង​ទៀត​ពេល​ក្រោក​ពី​គេង​​​

នៅ​ពេល​អ្នក​ក្រោក​ពី​ព្រលឹម​ចូរ​ក្រោក​ឡើង​អង្គុយ​លើ​គ្រែ​របស់​អ្នក​ហើយ​និយាយ​ម្តង​ទៀត​នៃ​​ ការ​តាំង​ចិត្ត​របស់​អ្នក ឲ្យ​បាន​លឺ​ៗ ឬ​ក៏​ស្ងាត់​ៗ​ ដូច​ជា​ " ពេល​ព្រឹក​ដ៏​ស្រស់​ថ្លា​របស់​ខ្ញុំ ! ខ្ញុំ​នឹង​ជ្រើស​រើស​យក​ភាព​រីករាយ​ និង​ ធ្វើ​ឲ្យ​​ខ្លួន​ឯង​រីករាយ​​ សម្រាប់​ថ្ងៃនេះ​" ។

៤. ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​

ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​ព្រលឹម​ បន្ទាប់​ភ្ញាក់​ពី​គេង​នឹង​ជួយ​ឲ្យ​ដល់​ខួរ​ក្បាល​ រាង​កាយ មាន​ភាព​ស្វាហាប់​និង​រឹង​មាំ ហើយ​អារម្មណ៍​ក៏​ស្រស់​ថ្លា​ទៅ​តាម​នឹង​ដែរ​។ គ្រាន់​តែ​ក្រោក​ឡើង​ហើយ​បើក​បង្អួច​ ឲ្យ​មាន​ពន្លឺ​ចូល​ជា​កា​ស្រេច​។​​​​​

៥. លុប​លាង ឬ​ងូត​ទឹក

កុំ​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ផ្សេង បន្ទាប់​ពី​ភ្ញាក់​ គ្រាន់តែ អ្នក​ចូល​ទៅ ក្នុង​បន្ទប់​ទឹក​ ហើយ​ងូត​ទឹក នោះ​ភាព​ត្រជាក់​នៃ​ទឹក​នឹង​បង្កើន​ភាព​ស្រស់​ថា្ល​ចេញ​ពី​ក្នុង​ខ្លួន​របស់។

៦.ផឹកទឹក​​បន្ទាប់​ភ្ញាក់​

រាង​កាយ​របស់​អ្នក​អាច​ខ្វះ​ជាតិ​ទឹក​បន្តិចបន្តួច​ ក្នុង​អំឡុង​ពេល​គេង​ដូច​នេះ​ញ៉ាំ​ទឹក​មួយ​កែវ នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ​និង​ជួយ​អ្នក​ក្រោក​ពី​ដំណេក​ស្រួល​។

៧. លំហាត់​ប្រាណ​នៅ​ពេល​ព្រឹក

ជំហាន​បន្ទាប់​គឺ​ត្រូវ​ធ្វើ​​លំហាត់​ប្រាណ​ខ្លះ​ ប៉ុន្តែ​ក៏ អាស្រ័យ​ទៅ​លើ​ពេល​វេលា​ដែល​អ្នក​មាននៅ​ពេល​ព្រឹក​​ដែរ​។ ដូចជា​ពត់ខ្លួន​ប្រាណ​ លំហាត់​ប្រាណ​ស្រាល​ ដើម្បី​បញ្ចេញ​ញើស​ខ្លះ​ប្រហែល​ ១០នាទី ឬក៏​ អង្គុយ​ធ្វើ​សមាធិ​ក្នុង​រយៈ​ពេល​ខ្លី។

៨. តន្ត្រី​

ប្រាកដ​ណាស់​តន្ត្រី​ជា​ឧបករណ៍​ដាស់​អារម្មណ៍​របស់​អ្នក​ពី​ភាព ងងុយ​គេង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​


ប្រភព៖ successconsciousness ប្រែ​សម្រួល៖ chanvutha yin