គន្លឹះ​ទាំង​៧យ៉ាង! ល្អ​ប្រសើរ​សម្រាប់​អ្នក​ហោះ​ហើរ​ផ្លូវ​ឆ្ងាយ!!

  • 2018-02-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ការ​ជិះ​យន្ត​ហោះ ទៅ​លេង​នៅ​កន្លែង​ស្អាតៗ សប្បាយៗ គ្មាន​អ្នក​ណា​មួយ​ដែល​ថា​មិន​ចង់​ទេ តែ​ដល់​ពេល​នឹក​ឃើញ​ដល់​ការ​ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​នៅ​លើ​យន្ត​ហោះ​យូរ និង​ច្រើន​ម៉ោង​ពេក មាន​អារម្មណ៍​ថា​លែង​ចង់​វិញ​បាត់។ ប៉ុន្តែ​បន្ទាប់ពី​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ហើយ​អ្នក​នឹង​ផ្លាស់​ប្ដូរ​អារម្មណ៍​ភ្លាម​ៗ​ជា​មិន​ខាន ព្រោះ​ថា​បញ្ហា​ និង​ឧបសគ្គ​ដែល​អ្នក​តែង​តែង​ជួប​ប្រទះ​កំឡុង​ពេល​ធ្វើ​ដំណើរ​រាល់​ដង នឹង​មិន​កើត​មាន​ទៀត​ឡើយ បើ​សិន​ជា​អ្នក​សាក​ល្បង​ធ្វើ​តាម​គន្លឹះ​ទាំង​៧​យ៉ាង​ ដូច​ខាង​ក្រោម​នេះ៖

១. យក​កន្សែង​បង់​ករ​តាម​ខ្លួន​ជាប់​ជានិច្ច​ពេល​ដំណើរ

 ដើម្បី​ការពារ​ខ្លួន​ពី​អាកាសធាតុ​ត្រជាក់​នៅ​លើ​យន្តហោះ​ដែល​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​បាន គប្បី​ត្រូវ​យក​កន្សែង​បង់​ករ​ ទៅ​តាម​ខ្លួន​ដើម្បី​គ្រប​ដណ្ដប់ និង​បង់​ករ​ជាដើម។​ ហើយកន្សែង​បង់ករ​ ក៏អាច​ធ្វើ​ជា​ Style ស្អាត​សម្រាប់ខ្លួន​ឯង​ទៀត​។

២. ស្លៀក​ខោរ​លុង​ៗ ឬ​ខោ​ដែល​ជួយ​ឲ្យ​បត់​បែន​បាន​ស្រួល​ពេល​អង្គុយ

ការ​ដែល​ស្លៀក​ខោរ​លុង​ៗ ជួយ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល និង​ងាយ​ស្រួល​បត់​បែន​ទៅមក ​កំឡុង​ពេល​​អង្គុយ​យូរ​ទៅ​នៅ​លើ​យន្តហោះ។

៣. ជ្រើស​យក​ស្បែក​ជើង​ដែល​ងាយ​ស្រួល​ពាក់

សម្រាប់​ស្បែក​ជើង​គប្បី​ពាក់​ស្បែក​ជើង​ណា​ដែល​ងាយ​ស្រួល​ដោះ​ចេញ​ ពាក់​ចូល​វិញ​បាន និង​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រអប់​ជើង​របស់​លោក​អ្នក​បាន​សម្រាក និង បត់​បែន​បាន​ស្រួល​បន្តិច ព្រោះ​ថា​ពាក់​ស្បែក​ជើង​យូរ​ពេក​ក៏​មិន​សូវ​ស្រួល​ខ្លួន​ដែរ​។

៤. ជ្រើស​យក​ខោ​ក្នុង​ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​ល្អ

ខោ​ក្នុង​ដែល​ងាយ​ស្រួល​ពាក់​ខ្យល់​ចេញ​ចូល​បាន​ល្អ ក៏​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​មួយ​កម្រិត​ទៀត​ដែរ ព្រោះ​វា​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធុញ​ថប់​តឹងតែង​ដូច​ពេល​ដែល​ស្លៀក​ខោ​ដែល​រឹប តឹង​ដែរ។

៥. ទទួល​ទាន​ទឹក​​ដែល​មាន​ជាតិ​រ៉ែ និង​អាហារ​ដែល​មាន​ជាតិ​វី​តា​មីន​ឲ្យ​បាន​ច្រើន

ការ​ទទួល​ទាន​ទឹក​ដែល​មាន​ជាតិ​រ៉ែ​ និង​អាហារ​ដែល​មាន​ជាតិ​វី​តា​មីន នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ ស្រស់​ស្រាយ និង​ស្វាហាប់​មួយ​កម្រិត​ទៀត​ផង​ដែរ​ បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់​រយៈពេល​យ៉ាង​យូរ។

៦. គ្រប់​គ្រង​បរិមាណ​នៃ​ការ​ទទួល​ទាន​ទឹក​របស់​អ្នក

ចំពោះ​ការ​ទទួល​ទាន​ទឹក​ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​យន្ត​ហោះ លោក​អ្នក​គប្បី​គួរ​ទទួល​ទាន​ម្តង​បន្តិច​ៗ តែញឹកញាប់​  មិន​គួរ​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជើង​របស់​លោក​អ្នក​ហើម​បាន។

៧. ឆ្លៀត​ធ្វើ​លំហាត់​ខ្លះ​ដើម្បី​កាត់​បន្ថយ​ភាព​ចុក​រួយ

លោក​អ្នក​អាច ​ឆ្លៀត​ពេល​ធ្វើ​លំហាត់​ប្រាណ​ខ្លះ ក្រោក​ឈរ ដើរ​ លាដៃ-ជើង ដើម្បី​ឈាម​រត់​បាន​ស្រួល និង​សាច់​ដុំ​មាន​ចលនា​ខ្លះ ជួយ​កាត់​បន្ថយ​ភាព ស្ពឹក​ស្រពន់ ចុក រួយ​បាន។​


ប្រភព៖ thetravelleaf ប្រែ​សម្រួល៖ Khou Sophy