«ភព​ងងឹត​» ភាព​យន្ត​បែប​រន្ធត់​ញាប់ញ័រ នឹង​ធ្វើ​ឲ្យ​អ្នក​អង្គុយ​មិន​ជាប់​នឹង​កៅអី​។

  • 2018-03-02 07:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភព​ងងឹត​ ឬក៏​ ‘Realms’ ជា​ភាពយន្ត​បែប​រន្ធត់​ញាប់ញ័រ​ និង​អាថ៌កំបាំង ដែល​នឹង​ធ្វើ​អ្នក​ទស្សនា​ ស្រែក​ស្អកក​រ​និង​ អង្គុយ​មិន​ជាប់​នឹង​កៅអី។ មិន​ត្រឹម​តែ​ជា​រឿង​ដែល​បាញ់​បោះ​ ប្លន់​សម្លាប់​ និង​ចាប់​ជំរិត​នោះ ទេ​ ពួក​គេ​ទាំង​៥​ នាក់​នៅ​មាន​រឿង​ដ៏​អាថ៌កំបាំង​ រន្ធត់​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច​ជា​ច្រើន​ទៀត​។ ​ចង់​ដឹង​អត់​ថា បន្ទាប់​ពី​​ពួកគាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​បុរាណ​នេះ​ហើយ​ ជួប​នឹង​រឿង​ដ៏​គួរឲ្យ​ខ្លាច​បែប​ណាខ្លះ? ដែល​អតីត​ជាតិ​របស់​ពួក​គាត់​នឹង​បង្ហាញ​មក​ម្ដង​ទៀត​ធ្វើ​ឲ្យ​ម្នាក់​មិន​អាច​ដកខ្លួន​បាន ថា​តើ​ពួក​គាត់​នឹង​រក​វិធី​ចេញ​ពី​ភព​ងងឹត​នេះ​បាន​ឬ​អត់​។

ក្នុង​រឿង​ ភពងងឹត នេះ​ក៏​មាន​ចូល​​រួម​សម្ដែង​ពីតារាបរទេស​​ស្បែក​សរ​ ជាមួយ​នឹង​តួរ​សម្ដែង​ថៃ ដែល​សុទ្ធ​តែ​ជា​តារា​ដែល​ល្បី​ហើយ​បទពិសោធន៍​ដូច​ជា​ ហ្គោហ្វ ពេជ្រឆាយ៉ា និង​ម៉ូឌែល កូនកាត់​ថៃ​ ភូប្រាយ៉ា​ ផងដែរ។

ភព​ងងឹត​ ឬក៏​ ‘Realms’ នឹង​ចាប់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ទំនើប​ នៅ​ថ្ងៃ​ទី ២​ មីនា​ នេះ​ត​ទៅ​ហើយ​ ។​ ​

​​​ ​​​​


អត្ថបទ៖ chanvutha yin