ចម្លែក​បន្តិច​មែន!!​ តែ​គួរ​ឲ្យ​ចង់​​នៅ​មែន​ទែន!!

  • 2018-03-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកូរ៉េខាង​ត្បូង​គឺ​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ទេសចរ​គ្រប់រូប មិន​ថា​នៅ​ជិត​ឬ​ក៏​ឆ្ងាយ​ឡើយ។ ក្រៅ​ពី​សម្បូរ​កន្លែង​កម្សាន្ត​ស្អាតៗ​ជា​ច្រើន​កន្លែង​ហើយ ប្រទេស​មួយ​នេះ​ក៏​នៅ​មាន​កន្លែង​សម្រាប់​ស្នាក់​នៅ​ស្អាតៗ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ផង​ដែរ។ ជា​ពិសេស​នោះ​គឺ កន្លែង​ស្នាក់​នៅ​ដែល​មាន​ការ​រចនា​ប្លែកៗ ជឿជាក់​ថា​បង​ប្អូន​ប្រិយ​មិត្ត​មួយ​ចំនួន​បាន​ឃើញ​ហើយ នឹង​ចាប់​អារម្មណ៍​ភ្លាម​តែ​ម្ដង។ អញ្ចឹងតោះ! ​ទៅ​មើល​ទាំង​អស់​គ្នា​តិច​មើល៍!

១. Cozy Theme Pension

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ស្រា​ស៊ូជូ ដឹង​តែ​ពេញ​ចិត្ត​ស្ដូក​ហ្មង!​ព្រោះ​លោក​អ្នក​អាច​ជ្រើស​រើស​យក​បន្ទប់​គេង ដែល​មាន​ដប​ស្រា​ដ៏​ធំ ហើយ​ថែម​ទាំង​អាច​​គេង​នៅ​ក្នុង​ដប​ស្រា​នោះ​ផ្ទាល់​តែ​ម្តង។ ក្រៅ​ពី​បន្ទប់​ដប​ស្រា​ហើយ សម្រាប់ Cozy Theme Pension ក៏​នៅ​មាន​បន្ទប់​ដែល​រចនា​ក្នុង​ឡើង​​រូប​រាង​ប្លែកៗ​ជា​ច្រើន​ទៀត​ផង​ដែរ។

ក្នុង​១​យប់​តម្លៃ៖ ១២០.០០០​វ៉ុន (ប្រហែល ១០៥ដុល្លារ)

ទី​តាំង​ស្ថិត​នៅ​៖​ ខេត្ត​ Gapyeong

២. Templestay

នៅ​ទី​នេះ ​លោក​អ្នក​អាច​រីករាយ​ជាមួយ​ការ​ស្នាក់​ដ៏​រីករាយ​ និង​ស្ងប់ស្ងាត់​ក្នុង​ព្រះវិហារ​នៅ​លើ​ភ្នំ​បានហើយ ថែម​ទាំង​អាច​យល់​ដឹង​ពី​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​សាសនា​របស់​ជន​ជាតិ​កូរ៉េទៀត​ផង

ក្នុង​១​យប់​តម្លៃ៖ ៥០.០០០​វ៉ុន (ប្រហែល ៤៥ដុល្លារ)

ទី​តាំង​ស្ថិត​នៅ​៖​ ខេត្ត​ Golgulsa

៣. Seomjingang Rail Village Pension

លោក​អ្នក​នឹង​អាច​ទទួល​បាន​នូវ​ចំណី​អារម្មណ៍​ថ្មី​ជាមួយ​នឹង​ការ​ស្នាក់​នៅ​ក្នុង​ទូរ​រថ​ភ្លើង ដែល​មាន​ការ​រៀប​ចំ​យ៉ាង​មាន​សណ្ដាប់​ធ្នាប់ និង​មាន​ផាសុកភាព​ដូច​ជា​បន្ទប់​គេង​មួយ​យ៉ាង​អញ្ចឹង​ដែរ។ ជាពិសេស​នោះ​លោក​ក៏​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត​តាម​មាត់​ទន្លេ​បាន​ដែរ។

ក្នុង​១​យប់​តម្លៃ៖ ចាប់ពី ៦០.០០០​វ៉ុន (ប្រហែល ៥០ដុល្លារ)  ដល់ ៣០០.០០០​វ៉ុន  (ប្រហែល ២៦៥ដុល្លារ) (អាស្រ័យ​ទៅ​តាម​ចំនួន​មនុស្ស​ដែល​ស្នាក់​នៅ, ប្រភេទ​ថ្ងៃ និង​រដូវ​កាល​ផង​ដែរ)

ទី​តាំង​ស្ថិត​នៅ​៖​ ខេត្ត​ Seomjingang

៤. Sun Cruise Resort and Yacht

ជា​ធម្មតា​កប៉ាល់​គឺ​តែង​តែ​នៅ​ក្នុង​សមុទ្រ តែ​កប៉ាល់​ដែល​អាច​ស្នាក់​នៅ​បាន​នេះ​បែរ​ជា​នៅ​លើ​ភ្នំ​ទៅ​វិញ។ ស្នាក់​នៅ​ទី​នេះ លោក​អ្នក​នឹង​រីករាយ​ជាមួយ​នឹង​ទេសភាព​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ពី​លើ​កប៉ាល់​នៅ​លើ​ភ្នំ​ជាប់​នឹង​មាត់​សមុទ្រ។ ​

ក្នុង​១​យប់​តម្លៃ៖ ១១០.០០០​វ៉ុន (ប្រហែល ៩៨ដុល្លារ)

ទី​តាំង​ស្ថិត​នៅ​៖​ ខេត្ត​ Donghae, Gangwon-Do


ប្រភព៖ weegypsygir ប្រែ​សម្រួល៖ Khou Sophy