សៀវ​ម៉ៃ​រាត្រី​មិន​សាក​ពិត​ជា​ស្ដាយ​ក្រោយ សម្រាប់​អ្នក​ដើរលេង​ដាច់​យប់​!!!

  • 2018-03-06 14:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

បន្ទាប់​ដើរ​កម្សាន្ត​សប្បាយ​នា​ពេល​យប់​ហើយ​​តែង​តែ​មាន​អារម្មណ៍​ថា​ហត់​​​ហើយ​ឃ្លាន​ទៀត​មែនអត់​?​ ច្បាស់​ប្រាកដ​ជាចឹង​ហើយ​​បាន Sabay​ ដើរ សូម​ណែ​នាំ​នូវ​សៀវម៉ៃ​រាត្រី​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​លេង​យប់​ ក៏​ដូចជា​អតិថិជន​ដែល​ស្វែង​រក​អាហារ​ញ៉ាំ​ប្លែក​ៗ​នៅ​ពេល​យប់​។​​  បន្ទាប់​ពី​ ​ញ៉ាំ​អាហារ​ទាំងនេះហើយ​នឹងធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​ មិន​ខាន​ ចឹង​អ្នក​ដែល​ដើរ​ដាច់​យប់​អី​ អាច​មក​ភ្លក់​បាន​។ ​

​ប្រសិន​អ្នក​ចង់​ញ៉ាំ​អាហារ​ផ្សេង​ពី​នេះ​ ហាង​សៀវម៉ៃ​រាត្រី​ក៏​មាន​ អាហារ​ជា​ច្រើន​ទៀត​ ដូច​ជា ​​គាវ​ បាយ​ផាក់ឡូវ​ ​បាយ​សាច់​ជ្រូក​ ហើយ​ជាពិសេស​នោះ​គឺ​ស៊ុប​ខួរ​ជ្រូក​ ញ៉ាំ​ហើយគឺ​ស្វាង​ជាតិ​ស្រវឹង​ចេញ​ពី​ក្នុង​ខ្លួន​ទៀត​​។

​  

​ហាង​សៀវ​ម៉ៃ​រាត្រី​ ​ម៉ោង​បើក​៖ ៧​ យប់​ដល់​ទាប​ភ្លឺ​ ​អាសយដ្ឋាន​៖ ផ្លូវ​ ២៤០​ នៅ​ឈាង​ Lotteria​ ផ្លូវ​មុនីវង្ស​ ​ ទូរសព្ទ​៖ ០៩៨​ ៤៣៤​ ៤៤៤


អត្ថបទ៖ chanvutha yin