មិន​ពិបាក​រក​អី​ញ៉ាំ​នោះ​ទេ​ LN Square​ មាន​អាហារ​គ្រប់​មុខ​តែ​ម្ដង​!!!

  • 2018-03-09 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​រៀន​ ឬ​អ្នក​ដែល​​ រស់​នៅ​ម្តុំ​សាលា RUPPអី​ឡូវ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​អី​ញ៉ាំ​ហើយ​។​ LN Square គឺ​ជា​អាហារដ្ឋាន​បែប​ចម្រុះ​ដែល​មាន​ស្តង់​លក់​មុខ​ម្ហូប​ច្រើន​មុខ​ ដូច​ជា​សាច់​ជ្រូក​អាំង​ គុយ​ទាវ​គោក បុកល្ហុង​ មីគាវ នំ Creepes​ និង​ចំនី​ប្លែកៗ ច្រើន​ទៀត។​

ជា​ពិសេស​គឺ​នៅ​ទី​នេះ​គឺ​មាន​​បរិយាកាស​បែបOutdoor​សាក​សម​នឹង​មក​ញ៉ាំអី​លំហែ​អារម្មណ៍ ហើយ​ថែម​ទាំង​មាន​ការ​សម្តែង​ចម្រៀង​ផ្ទាល់​នៅ​ពេល​ល្ងាច និង​មានfree wifiថែម​ទៀត​ផង។​ សម្រាប់​អាសយដ្ឋាន​វិញ គឺ​វា​មាន​ទី​តាំង​នៅ​ក្រោយThe pizza company សាខា​កម្ពុជា​ក្រោម បើក​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ៩យប់។​ ចង់​ដឹង​កាន់​តែ​ច្បាស់ យើង​មក​មើល​រូបភាព​ថត​ផ្ទាល់​ៗ​ពី​LN Squareនៅ​ខាង​ក្រោម:

Facebook page LN Square​

លេខ​ទូរសព្ទ: 016 655 554/ 078 655 554


អត្ថបទ៖ ដាលីន