ជិះ​កង់​លើ​អាកាស!! ការ​កម្សាន្ត​បែប​ថ្មី! កំពុង​ល្បី​ល្បាញ​នៅ​ខេត្ត​សៀមរាប!

  • 2018-03-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​បង​ប្អូន​ទាំង​អស់​គ្នា បាន​ជ្រាប​រួច​មក​ហើយ​ថា «រមណីយដ្ឋាន​ឋានសួគ៌​ត្រាវកុដ្ឋ» ជា​រមណីយដ្ឋាន​ដែល​មាន​ទេស​ភាព​ស្រស់​ស្អាត ស្ថិត​នៅ​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប។ 

នា​ពេល​ថ្មីៗ​នេះ​ រមណីយដ្ឋានឋានសួគ៌​ត្រាវកុដ្ឋ ទើបតែ​បង្កើត​ឡើង​នូវ​ការ​កម្សាន្ត​បែប​ថ្មី ប្លែក ខុស​ពី​កន្លែង​កម្សាន្ត​ដទៃ​ទៀត និង​មិន​ធ្លាប់​មាន​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប​ឡើយ ​នោះ​គឺ ​ការ​ជិះ​កង់​លើ​អាកាស ​(ជិះកង់​លើ​ខ្សែ​រ៉ត​) មាន​កម្ពស់​រហូត​ដល់​ទៅ​ ១៥ម៉ែត្រ​ពី​ដី​ និង​មាន​តម្លៃ​តែ ៨ដុល្លារ​ ប៉ុណ្ណោះ​ក្នុង​ម្នាក់។

​ក្រៅ​ពី​ការ​កម្សាន្ត​ថ្មី​ប្លែក​ដូច​បាន​រៀប​រាប់​ខាង​លើ​ហើយ​ នៅ​រមណីយដ្ឋាន​មួយ​នេះ​ក៏​មាន​ផ្ដល់​​ជូន​នូវ​ការ​កម្សាន្ត​ដ៏​រីក​រាយ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា៖ ​ការ​ជិះ​ទូក​កម្សាន្ត (Canoe និង Kayak), ការ​ញ៉ាំ​អាហារ​ក្នុង​តូប​ដែល​ឋិត​នៅ​តាម​មាត់​ទឹក, ការ​ជិះ​ខ្សែ​រ៉តZipline  (ជិះ​លក្ខណៈ​អង្គុយ), ការ​ជិះ​ខ្សែរ៉ត Superman (ជិះ​លក្ខណៈ​ដេក) ជាដើម។


ប្រភព៖ Sabay News ប្រែ​សម្រួល៖ Khou Sophy