EDM ​ Raveground 3.0 លើកនេះមានឌីជេល្បីនៅអ៉ីតាលីចូលរួមដឹង​អត់?

  • 2018-03-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ខ្លះ​នៅ​ចាំ​ តន្ត្រី​ EDM កាល​ពី Raveground 2.0 ដែល​រាំ​ឡើង​កន្ត្រាក់​អារម្មណ៍​នោះ​ ឥលូវ​នេះ RAVEGROUND​ 3.0បាន​ត្រលប់​មក​វិញ​ម្ដង​ទៀត​ ហើយ​នឹង​កាន់​តែ​អស្ចារ្យ​ និង​ធំ​ជាង​មុខ​ទៀត។ រឹត​តែ​ពិសេស​នោះ គឺ​មាន​កំពូល​ឌីជេ​ល្បី​ៗ​ដោយ​ចាក់​បទភ្លេង​ដែល​កំពុង​ពេញ​និយម​និង​អង្រួន​អារម្មណ៍​អ្នក​ដែល​ចូលរួម​ទស្សនា​ឆាក​តន្ត្រី​នេះ​ឲ្យ​ទប់​ចិត្ត​មិនបាន​ទប់​ប្រាណ​ក៏​មិន​ជាប់​កន្ត្រាក់​តាម​បទ​ភ្លេង​យ៉ាង​សប្បាយ​រីករាយ​មិន​ខាន។

ឌីជេ​ ដែល​នឹង​ត្រូវ​ជា Headliner នោះ​គឺ DJ ANGEMI គឺ​ជា ឌីជេ និង​ផលិតករ​ចម្រៀង​ដែល​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​មក​ពី​ប្រទេស​អ៊ីតាលី។ កាល​ពី​ឆ្នាំ​២០១៦​គាត់​បាន​លេង​នៅ Tomorrowland ជា​លើក​ដំបូង ហើយ​នៅ​ឆ្នាំ​បន្ទាប់​រូប​គេ​បាន​ឈាន​ដល់​ទៅ​លេង​នៅ​ Mainstage Tomorrowland តែ​ម្ដង! នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​រូប​គេ​នឹង​សម្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា!

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​នៅ​មាន​ឌី​ជេ​ល្បី​ៗ​ជា​ច្រើន​ទៀត​ អ្នក​ដែល​បាន​ចូល​រួម​គឺ​ថា​ទប់​អារម្មណ៍​មិន​បាន​នោះ​ទេ​។ កុំ​​ភ្លេច​ណា​ចូលរួម​រាំ​កម្សាន្ត​ ហើយ​ទទួល​យក​ភាព​រីករាយ​ជាមួយ​គ្នា​!

​​​​​​

ទីកន្លែង​នៅ Outdoor Cambodiana Hotel នៅ​ ថ្ងៃ សៅរ៍ ទី ៣១ មិនា ២០១៨ (ចាប់​ពី​ម៉ោង 4:00 PM - 11:00PM) ។

​ហើយ​សំបុត្រ​ចាប់​ផ្ដើម​លក់​ពី​ឥលូវ​នេះ​ហើយ​​ ព័ត៌មាន​លម្អិត​សូម​ចូល​ទៅកាន់ EDM Cambodia


អត្ថបទ៖ chanvutha yin