ញុំា​ភីហ្សា​ឆ្ងាញ់​ជាមួយ​បរិយាកាស​ដ៏​សែន​រ៉ូមែនទិច​នៅ MOON Pizza Bar

  • 2018-03-22 10:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ធ្លាប់​តែ​ញុំា​ភីហ្សា​នៅ​ហាង​ធម្មតាៗ ឥឡូវ​សប្បាយ​ដើរ​ចង់​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ស្គាល់​ហាង​ភីហ្សា​មួយ​ដែល​មាន​បរិយាកាស​ដ៏​សែន​រ៉ូមែនទិច​អាច​ញុំា​បណ្ដើរ​គយគន់​ទេសភាព​ពី​លើ​ដំបូល​អគារ​បណ្ដើរ​ដែល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​ស្រស់ស្រាយ។

មិន​ត្រឹម​តែ​មាន​បរិយាកាស​ល្អ​ទេ ថែម​ទាំង​មាន​ម្ហូប​ប្លែកៗ​ឆ្ងាញ់ៗ​ទៀត​ផង​ដែល​ធ្វើ​ដោយ​ចុងភៅ​ដ៏​ចំណាន​ហើយ​អ្វី​កាន់​តែ​ពិសេស​នោះ​ទាំង​បឺហ្គឺរ​និង​ភីហ្សា​គឺ​ធ្វើ​ចេញ​ពី​ម្សៅ​តែ​មួយ​ហើយ​ដុត​ដោយ​ឡ​ធ្យូង​ដែល​ធ្វើ​ឲ្យ​រសជាតិ​កាន់​តែ​ឆ្ងាញ់។

Meat Delux Pizza ( រូបភាព​ដោយ Jin)
Beef Burger Ball ដែលធ្វើដោយ​ម្សៅភីហ្សា
Mini Pizza Ball

ក្រៅ​ពី​ម្ហូប​អឺរ៉ុប​នៅ MOON Pizza Bar ក៏​មាន​ម្ហូប​បែប​អាស៊ី​ដែរ ដូច្នេះ​សម្រាប់​អ្នក​ដែល​មិន​សូវ​ចូលចិត្ត​ម្ហូប​អឺរ៉ុប​ក៏​អាច​ទៅ​បាន។

Korean Chicken Wing
Zissling Beef
មឹកបំពង

អូ មែន! សប្បាយដើរ​ភ្លេច​ប្រាប់​ថា​នៅ​ទី​នោះ​ក៏​មាន​លក់​ភេសជ្ជៈ Cocktail ដែរ​ណា!

Mojito
My Darling
Tequila Sunrise
Tropical Paradise
Passion Fruit Juice
Chocolate Frapped

សម្រាប់​ព័ត៌មានបន្ថែមសូមចូលទៅកាន់ Moon Pizza Bar

ប្រភព​រូបភាពដោយ Jin


អត្ថបទ៖ Sey