តើ​គួរ​ធ្វើ​យ៉ាង​ណា​ទើប​បាត់​ការ​គេង​ស្រមុក​?

  • 2018-03-21 05:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា​គឺ​សុទ្ធ​តែ​​ស្រមុក​នៅ​ពេល​ដែល​គេង​លក់​​ គ្រាន់​តែ​មួយ​ចំនួន​ស្រមុក​ដោយ​សារ​តែ​ផ្ដាសាយ​​ពិបាក​ដក​ដង្ហើម ហើយ​មួយ​ចំនួន​ទៀត​គឺ​ស្រមុក​ជា​ប្រចាំ​។ ការ​ស្រមុក​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គេង​របស់​ដៃគូ​ខ្លាំង​ណាស់ ហើយ​ពេល​ខ្លះ​អាច​ឈាន​ដល់​ការ​បំផ្លាញ​អាពាហ៍ពិពាហ៍​ថែម​ទៀត​ផង​សម្រាប់​អ្នក​ដែល​បាន​រៀបការ​រួច​។ហើយ​ការ​ស្រមុក​ពេល​ខ្លះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ។

តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំបាត់​ការ​ស្រមុក​ហើយ​ឈប់​ធ្វើ​ឲ្យ​ដៃគូ​របស់​អ្នក​ពិបាក​ទៀត? វិធីសាស្ត្រ​គឺ​ពិត​ជាមាន​ប្រសិន​បើ​អ្នក​អាច​អនុវត្តន៍​បាន​ដូច​ខាង​ក្រោម​៖

*១.ការ​គេង​បែរ​ចំហៀង៖ ព្រោះ​បើ​អ្នក​គេង​ផ្ងារ​​ហើយ​បែរ​មុខ​ទៅ​ពិតាន ឱកាស​ច្រើន​ដែល​អ្នក​នឹង​ស្រមុក​ជាង​ការ​ដែល​គេង​បែរ​ចំហៀង។

   

២.ចៀស​វាង​គ្រឿង​ស្រវឹង៖ ព្រោះ​គ្រឿង​ស្រវឹង​នឹង​ធ្វើ​ឲ្យ​ក​របស់​អ្នក​ស្ងួត បាត់បង់​ជាតិ​ទឹក ហើយ​នៅ​ពេល​ដែល​បំពង់ក​បាត់បង់​ជាតិ​ទឹក សាច់​ដុំ​នៅ​ក្រោយ​បំពង់ក​អ្នក​នឹង​ចុះ​ខ្សោយ​ដែល​អាច​បង្ក​ជា​ការ​ស្រមុក។ ហេតុនេះ​អ្នក​គួរ​តែ​ផឹក​ទឹក​មួយ​កែវ​មុន​ពេល​ចូល​គេង។

 

៣.ងូត​ទឹក​ក្ដៅ៖ ការ​ងូត​ទឹក​ក្ដៅ​អាច​ជួយ​សម្រួល​ដល់​ផ្លូវ​ដង្ហើម ហើយ​នៅ​ពេល​ដែល​ផ្លូវ​ដង្ហើម​របស់​អ្នក​បើក​ដំណើរ​ការ​ស្រួល អ្នក​នឹង​មិន​ងាយ​ស្រមុក​នោះ​ទេ។

៤.ហាត់​ប្រាណ​៖ តិចនិក​នេះ​តម្រូវ​ឲ្យ​អ្នក​ចំណាយ​កម្លាំង​ច្រើន ការ​ស្រក​ទម្ងន់​អាច​ជួយ​ឲ្យ​អ្នក​បាត់​ស្រមុក​បាន​ដែរ។ព្រោះ​ពេល​ដែល​អ្នក​ឡើង​ទម្ងន់ អ្នក​នឹង​ឡើង​បឿ​ករ ដែល​វា​នឹង​ធ្វើ​ឲ្យ​បំពង់ក​អ្នក​ណែន ហើយ​អ្នក​នឹង​មាន​អាការៈ​​ស្រមុក​កើត​ឡើង​។    

៥.ផ្លាស់​ប្ដូរ​ស្រោម​ខ្នើយ​និង​ស្រោម​ពូក​ជា​ប្រចាំ៖ ជា​ការ​ល្អ​បើ​សិន​ជា​ផ្លាស់ប្ដូរ​មួយ​អាទិត្យ​ម្ដង។        

៦.ឈប់​ជក់​បារី៖ ផ្សែង​បារី​ក្នុង​សួត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ច្រមុះ​បំពង់ក​ជា​ពិសេស​នោះ​គឺ​ផ្លូវ​ដង្ហើម​ ដែល​ធ្វើ​ឲ្យ​រាំ​ស្ទះ​ដក​​ដង្ហើម។

៧.​រក្សា​ខ្យល់​ក្នុង​បន្ទប់​គេង​របស់​អ្នក​ឲ្យ​មាន​សំណើម​៖ អ្នក​អាច​សាកល្បង​ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ដើម្បី​ធ្វើ​ឲ្យ​ខ្យល់​អាកាស​ក្នុង​បន្ទប់​អ្នក​ប្រែ​ជា​ល្អ ហើយ​វា​អាច​ជួយ​សម្រួល​ដល់​ការ​ដក​ដង្ហើម​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ស្រមុក។  

ហេតុនេះ​ហើយ​អ្នក​គួរ​តែ​សាកល្បង​វិធី​សាស្ត្រ​ខាង​លើ​នេះ​ដើម្បី​បញ្ឈប់​ការ​ស្រមុក ក៏​ប៉ុន្តែ​ប្រសិន​បើ​វិធីសាស្ត្រ​ខាង​លើ​មិន​ដំណើរ​ការ​ទេ អ្នក​គួរ​តែ​ពិចារណា​ក្នុង​ការ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​​ ព្រោះ​ការ​ស្រមុក​ពេល​ខ្លះ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​សុខភាព​ផង​ដែរ។            


ប្រភព៖ lifehack អត្ថបទ៖​ សោភា