មកមើលសម្រស់អន្លង់ភ្ញៀវ កន្លែងដើរលេងថ្មីចែសនៅជិតបង្កើយ ស្អាតខ្លាំងបំផុត

  • 2018-03-27 03:56:48
  • ចំនួនមតិ

ចន្លោះមិនឃើញ

អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​បី​ជា​នៅ​ទីនោះ​ទើប​តែ​បើក​ដំណើរការ​ថ្មីៗ​ក៏​ដោយ។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោង​សាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

រមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​តែ​ម្ដង។ អន្លង់​ភ្ញៀវ ឬ​កំពូល​ពេជ្រ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

ក្រៅ​ពី​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ទី​នោះ ក៏​មាន​លក់​អាហារ​ឆ្ងាញ់​ៗ​ដ៏​សម្បូរ​បែប​ ក្នុង​តម្លៃ​សមរម្យ​ទៀត​ផង៕

ចុចអាន៖

---> Sabay ត្រូវការរើស Corporate Sales Executives ៥ នាក់ ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ