នៅ​ថ្ងៃ​ចូល​ឆ្នាំ​!​ បើ​អត់​ដឹង​ទៅ​ណា​ទេ​! អាច​ទៅលេង​នៅ​ «ជ្រលង​ភ្នំ​ក្រហម» បាន​ណា!

  • 2018-04-11 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រូប​យក​ខ្យល់​អាកាស​ធម្មជាតិ​ពិតៗ​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​កង់ ជិះ​ទូក បាញ់​ព្រួយ បាញ់​ចម្ពាម បោះ​ប៊ូល ទាត់បាល់ បាល់ទះ ស្ទូចត្រី​ ល្បែង​ខួង រួម​ជាមួយ​នឹង​ការ​បោះ​តង់​​លក្ខណៈ​គ្រួសារ បង​ប្អូន មិត្តភ័ក្ដិ​ គយ​គន់​ថ្ងៃ​រះ ថ្ងៃ​លិច និង​មើល​ផ្កាយ​ក្នុង​ពេល​យប់​បាន​ថែម​ទៀត​ផង។ ការ​កម្សាន្ត​សប្បាយ​ៗ​បែប​នេះ គឺ​មាន​នៅ «​ជ្រលង​ភ្នំ​ក្រហម»​ ទាំងអស់! បើ​ចាប់​អារម្មណ៍ និង​គិត​ថា​ធុញ​ថប់​និង​បរិយាកាស​នៅ​ទីក្រុង​ អាច​សាក​ល្បង​ទៅ​កម្សាន្ត​បាន​ណា! 

«​ជ្រលង​ភ្នំ​ក្រហម»​ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ ​ត្រពាំង​ក្ដារ​ ឃុំ ស្រែ​ជា​ខាងត្បូង​ ស្រុក ដងទង់​ ខេត្ត​កំពត។

 

​សម្រាប់​តង់​មួយ​មាន​តម្លៃ ១២ដុល្លារ​​ អាច​គេង​បាន​២​នាក់ តែ​បើ​សិន​ជា​ធ្វើ​ការ​កក់​ទុក​មុន​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ​នឹង​ទទួល​បាន​នូវ​ការ​បញ្ចុះ​តម្លៃ​ថែម​ទៀត​ផង។ 

ឯ​សម្រាប់​បន្ទប់​គេង​ដែល​មាន​​ម៉ាស៊ីន​ត្រជាក់​តម្លៃ ២០ដុល្លារក្នុងមួយយប់។ ចំពោះ​ម្ហូប​អាហារ​ធម្មជាតិ​ពិត​ៗ លោក​អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​មុន​បាន​ដែល​មាន​តម្លៃ​សមរម្យ​​

ជម្រើស​មួយ​ទៀត! លោក​អ្នក​អាច​ជាវ​ជា​កញ្ចប់​ក៏​បាន ដែល​មាន​តម្លៃ​ត្រឹម​តែ​៣៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ដោយ​រួម​មាន តង់​មួយ និង អាហារ​៣ពេល។

ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់៖ ជ្រលង​ភ្នំ​ក្រហម​​


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy