SHERLOCK GNOMEO ភាព​យន្ត​តុក្កតា​កំប្លែង​ស្ងួត​

  • 2018-04-12 05:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​កាល​ប៉ុន្មាន​ខែ​មុន​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​យន្ត​វាយ​ប្រហារ​ផ្សង​ព្រេង​និង​រន្ធត់​ញាប់​ញ័រ​ តែ​សម្រាប់​រដូវ​កាល​នេះ​វិញ​អ្នក​ទស្សនា​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​សប្បាយ​ៗ​ជាមួយ​​ខ្សែ​ភាព​យន្ត​តុក្កតា​កំប្លុក​កំប្លែង​ម្តង​វិញ​។ SHERLOCK GNOMEO ជា​ខ្សែ​ភាព​យន្ត​តុក្កតា​កំប្លែង​ស្ងួត​  Sherlock Gnomes (សឺឡុក ណូម) និយាយ​ពី​អ្នក​ស៊ើប​អង្កេត​មាឌ​តូច​តែ​មាន​ភារកិច្ច​ដ៏​ធំ ក្នុង​ការ​តាម​រក​ពួក​តុក្កតា​ដី​ឥដ្ឋ​តូច​ៗ​ដែល​ហៅ​ថា Gnomes។ ក្នុង​ដំណើរ​ផ្សង​ព្រេង​នេះ​នឹង​ជួប​ជាមួយ​ឧបសគ្គ​ជា​ច្រើន​ក៏​ដោយ​ក៏​ឈុត​ឆាក​ទាំង​នោះ​បាន​នាំ​នូវ​សំណើច​ក្អាកក្អាយ​ដល់​អ្នក​ទស្សនា​ផង​ដែរ​ ដើម្បី​ទទួល​បាន​ភាព​រីករាយ​ពី​ខ្សែភាពយន្ត​ SHERLOCK GNOMEO។ ដូច្នេះ​បើ​មាន​ប្អូន​តូច​ៗ កុំ​ភ្លេច​នាំ​គាត់​ទៅ​ទស្សនា​ជាមួយ​ផង​ ដែល​មាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។


អត្ថបទ៖ Nita