«សង្ក្រាន្ត​វត្តភ្នំ» សម្រាប់​អ្នក​នៅ​ភ្នំពេញ​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ!

  • 2018-04-12 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ចូល​ឆ្នាំ​អ្ហា៎! សម្រាប់​អ្នក​នៅ​ភ្នំពេញ​អាច​ទៅ​ចូល​រួម​កម្ម​វិធី​អបអរ​ឆ្នាំ​ថ្មី សប្បាយ​ៗ នៅ​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​វត្ត​ភ្នំ​យើង​បាន​ណា៎! ព្រោះ​នៅ​ទី​នោះ​មាន​រៀប​ចំ តុបតែង​យ៉ាង​ស្អាត​មាន​របៀប​រៀប​រយ ជា​របៀប​ខ្មែរ​ពិតៗ មាន​តូប​តូច​ៗ ជា​ច្រើន​តូប សង់​ឡើង​ពី​ស្បូវ ស្លឹក​ត្នោត និង​ឫស្សី កន្លែង​សម្រាប់​ពូន​ភ្នំ​ខ្សាច់ ដើម្បី​បណ្ដាច់​អស់​កម្ម​លោកិយ​ថែម​ទៀត​ផង មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន ជា​ពិសេស​ថែម​ទៀត​នោះ​​កន្លែង​សម្រាប់​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ និង​កន្លែង​សម្រាប់​រាំ​ចង្វាក់​ប្រពៃណី​ខ្មែរ​ផង​ដែរ។


អត្ថបទ៖ Khou Sophy