ហាង​សៀវភៅ​ប្រលោម​លោក​ដែល​អ្នក​នឹងអាន​​ជក់​ចិត្ត​!!!

  • 2018-04-24 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អាន​សៀវភៅ​ជា​ផ្នែក​មួយ​​បណ្ដុះ​គំនិត​ និង​បញ្ញា​របស់​មនុស្ស​មិន​ងាយ​នឹង​សាបសូន្យ​។ សម្រាប់​អ្នក​ចូល​ចិត្ត​ការ​អាន​តែង​តែ​ស្វែង​រក​នូវ​សៀវភៅ​គ្រប់​ប្រភេទ​មក​ចំណាយ​ពេល​អាន​និង​​រៀន​សូត្រ​ពី​វា។ ថ្ងៃ​នេះ​សប្បាយ​ដើរ​មាន​ហាង​សៀវភៅ បរទេស​ ​ដែល មាន​ទាំង​សៀវភៅ​ប្រលោម​លោក​ សៀវភៅ​ល្បី​ជា​ច្រើន​ ​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឱ្យ​បាន​ស្គាល់៖

១. ហាង​ សៀវភៅ​ D’s Books

ហាង D’s Books មាន​​លក់​សៀវភៅ​មួយ​ទឹក និង​ថ្មី​បែប​ប្រលោម​លោក​មនោសញ្ចេតនា វិទ្យាសាស្ត្រ ផ្សងព្រេង រន្ធត់ រួម​ទាំង​សៀវភៅ​កុមារ ជីវប្រវត្តិ ឯកសារ និង​សៀវភៅ​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភព​លោក​ជា​ច្រើន​ទៀត​ផង​ដែរ។ ក្រៅពី​នេះ​លោក​អ្នក​អាច​ញ៉ាំ​ភេសជ្ជៈ ដូច​ជា​កាហ្វេ និង​តែ​នៅ​ទី​នោះ​បាន​ផង​ដែរ ប្រសិន​បើ​អ្នក​ចង់​អាន​សៀវភៅ​នៅ​ទី​នោះ​ផ្ទាល់​តែ​ម្ដង។

អាសយដ្ឋាន៖ #៧៩ ផ្លូវលេខ២៤០ ទូរស័ព្ទ៖ ០៩២ ៥២៧ ០២៩

២. ហាង​សៀវភៅ​សេដ្ឋ​គុណ

នៅ​ក្នុង​ហាង​នេះ​មិន​ត្រឹម​តែ​មាន​លក់​សៀវភៅ​ថ្មី​ៗ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​ទេ តែ​អ្នក​អាច​ទិញ​សៀវភៅ​មួយ​ទឹក ឬក៏​អាច​ប្តូរ​សៀវភៅ​ដែល​អ្នក​ឈប់​ចង់​អាន​ដើម្បី​យក​សៀវភៅ​ថ្មី ឬ​ក៏​លក់​យក​លុយ​មក​វិញ​តែ​ម្តង​ក៏​បាន។

ទីតំាងផ្លូវលេខ១៤៨B ផ្លូវលេខ១២២ ក្រោយ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ

៣.Royal bookstore

ហាង​សៀវភៅ royal bookstore ដែល​មាន​លក់​សៀវភៅ​បរទេស​ជា​ច្រើន​មាន​តម្លៃ​សមរម្យ​ហើយ​ព្រម​ទាំង​មាន Cover សៀវភៅ ស្អាតៗ មក​ពី​ប្រទេស​គេ​ស្រាប់ អ្នក​ដែល​ចូលចិត្ត​អាន​រឿង​ប្រលោមលោក​បែប​ស្នេហា ចំណេះ​ដឹង​ទូទៅ និង​លក្ខណៈ​អក្សរសិល្ប៍​ជា​ច្រើន​នៅ royal bookstore !!! ពិសេស​ជាង​នេះ​ទៅ​ហាង​សៀវភៅ royal bookstore ក៏​មាន​លក់​ស្នាដៃ​និពន្ធ​របស់​តារា​ចម្រៀង​ដែល​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាន​គឺ លោក manith Jupiter មាន​ដូច​ជា​រឿង​បេសកកម្ម​និង​រឿង​ផ្ទះ​កណ្ដាល​បឹង​ដូច​គ្នា។

អាសយដ្ឋាន: ផ្ទះលេខ២៥ ផ្លូវលេខ៤៥៤ សង្តាត់ទួលទំពូង១ ខណ្ឌ​ចំការមន


អត្ថបទ៖ chanvutha yin