អាងហែលទឹក៥កន្លែង​នេះ! បើ​បាន​ឃើញ​ហើយ​ដឹង​តែ​ចង់​ហែល​ទឹក​ហ្មង!

  • 2018-04-24 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហែល​ទឹក​ គឺ​ជា​លំហាត់​ប្រាណ​មួយ​ប្រភេទ​ដែល​ជួយ​ឲ្យ​យើង​មាន​សុភាព​ល្អ​  ព្រម​ទាំង​មាន​រូបរាង​កាយ មាំមួន ​សមសួន ​ស្អាត​ថែម​ទៀត​ផង។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ពី​សប្បាយ​ដើរ​សូម​ណែ​នាំ​នូវ​កន្លែង​ហែល​ទឹក​ស្អាតៗ បរិយាកាស​ក៏​ល្អ​ចំនួន​៥​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ភ្នំពេញ​យើង​នេះ​ឯង ជូន​ដល់​អ្នក​ដែល​ចូលចិត្ត​ការ​ហែល​ទឹក​លេង រាល់​ពេល​ទំនេរ សម្រាក​ពី​ការងារ ឬ​ការ​សិក្សា​ជា​ដើម។

១. Patio Hotel

អាង​ហែល​ទឹក​នៅ​សណ្ឋាគារ Patio គឺ​ស្ថិត​នៅ​ជាន់ទី៧ (លើ​ជាន់​ដំបូល​ផុត) នៃ​សណ្ឋាគារ​មួយ​នេះ។ លោក​អ្នក​អាច​ហែល​ទឹក​លេង​បាន​ហើយ ក៏​អាច​គយគន់​ទេសភាព​ស្រស់​ស្អាត​នៃ​ទី​ក្រុង​ភ្នំពេញ​បាន​ថែម​ទៀត​ផង។

អាសយដ្ឋាន៖ ផ្ទះលេខ ១៣៤ហ្សឹត, ផ្លូវ​លេខ ៥១ (ប៉ាស្ទ័រ), សង្កាត់ បឹងកេងកង១

សម្រាប់​ព័ត៌មាន​លម្អិត៖ Patio Hotel

២. Aquarius Hotel and Urban Resort

អាង​ហែល​ទឹក​ដែល​ស្ថិត​នៅ​លើ​ជាន់​ដំបូល​ដ៏​ខ្ពស់​នៃ​សណ្ឋាគារ «Aquarius Hotel and Urban Resort» ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​កញ្ចក់​ជុំ​វិញ​ និង​មាន​រាង​ជា​អក្សរ «L» ​ បាន​ឃើញ​ហើយ ទោះ​បី​ជា​អត់​ចេះ​ហែល​ទឹក​ក៏​ចង់​ហែល​ក្នុង​អាង​ដ៏​ប្រណិត​មួយ​នេះ​ដែរ។ ជាង​នេះ​ទៅ​ទៀត​គឺ​ថា​ទេសភាព​ស្រស់​ថ្លា​ត្រជាក់​ភ្នែក​តែ​ម្តង។

អាសយដ្ឋាន៖ ផ្ទះលេខ ៥, ផ្លូវ​លេខ ២៤០, សង្កាត់ ចតុមុខ, ខណ្ឌ ដូនពេញ

សម្រាប់​ព័ត៌មាន​លម្អិត៖ Aquarius Hotel and Urban Resort

៣. Plantation

សណ្ឋាគារ «Plantation» មាន​អាង​ហែល​ទឹក​ដ៏​ធំ​ស្ថិត​នៅ​ជាប់​នឹង​ដី​ផ្ទាល់​តែ​ម្តង នៅ​ជុំ​វិញ​អាង​មាន​លម្អ​ទៅ​ដោយ​ដើម​ដូង​ជាច្រើន​ដើម និង​ដើម​រុក្ខ​ជាតិ​ផ្សេងៗ​ទៀត​ផង​ដែរ។ 

អាសយដ្ឋាន៖ ផ្ទះលេខ ២៨, ផ្លូវ​លេខ ១៨៤, ភ្នំពេញ

សម្រាប់​ព័ត៌មាន​លម្អិត៖ Plantation

៤. Blue Lime

ក្នុង​សណ្ឋាគារ «Blue Lime» មាន​អាង​ហែល​ទឹក​ដ៏​ធំ​ស្ថិត​នៅ​ជាប់​នឹង​ដី​ ចំហៀង​សណ្ឋាគារ នៅ​ជុំ​វិញ​អាង​មាន​ដាំ​ដើម​ឈើ​ជា​ច្រើន​ដើម​ ដែល​អាច​ជួយ​ធ្វើ​ជា​ម្លប់​ដល់​អាង​ទឹក​បាន​ទៀត​ផង។ 

អាសយដ្ឋាន៖ ផ្ទះលេខ ៤២, ផ្លូវ​លេខ ១៩ហ្សឹត

សម្រាប់​ព័ត៌មាន​លម្អិត៖ Blue Lime

៥. Villa Langka

នៅ​សណ្ឋាគារ​មួយ​នេះ​មាន​អាង​ហែល​ទឹក​ទំហំ​តូច​ល្មម​សម្រាប់​ទទួល​ភ្ញៀវ​ទាំង​ឡាយ​មក​ហែល​ទឹក​លេង​កម្សាន្ត​បាន​យ៉ាង​រីករាយ។

អាសយដ្ឋាន៖ផ្ទះលេខ​ ១៤, ផ្លូវ​លេខ ២៨២,​ ភ្នំពេញ សម្រាប់​ព័ត៌មាន​លម្អិត៖ Villa Langka


ប្រភព៖ theculturetrip ប្រែ​សម្រួល៖ Khou Sophy