ជំរំ​កោងកាង​លើក​ទី២​ មកដល់​ទៀតហើយ​​!​ ចុះឈ្មោះ​ហើយ​ឬនៅ​ហ្នឹង​?

  • 2018-05-07 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ក្រុម កង់​ខ្មែរ , Mangrove Festival បុណ្យកោងកាង បាន​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា “ដំណើរ​កម្សាន្ត បុណ្យ​កោងកាង” ដែលធ្វើ​ការ​ដើរកម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍ ហើយ​ចូលរួម​ដាំ​ដើម​កោងកាង​ ​​ក្នុង​គោល​បំណង ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​លើក​កម្ពស់​ និង​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ការពារ​បរិស្ថាន និង​អភិរក្ស​ព្រៃ​កោងកាង ហើយ​ក៏ រួម​ចំណែក​ជួយ​សហគមន៍ មូលដ្ឋាន​នៅ​ក្នុង​តំបន់​ទាំង​នោះ​ផង​ដែរ​។

កម្ម​វិធី​ដំណើរ​កម្សាន្ត បុណ្យ​កោងកាង និង​ធ្វើ​ឡើង​នៅ ថ្ងៃ​ទី១២ ដល់ ១៥ ខែ​ឧសភា ឆ្នាំ២០១៨ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​កោះស្រឡៅ ឃុំកោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង ។ សម្រាប់​វិភាគ​ទាន​ចូលរួម​កម្មវិធី ២២០០០០៛ / 55$ ក្នុង​ម្នាក់​ ហើយ​នឹង​មាន​ការ​រៀបចំ​ជូន​ទាំង​​មធ្យោបាយ​ធ្វើដំណើរ​ អាហារ​ កន្លែង​ស្នាក់​នៅ​ រួម​ទាំង​ការ​នាំ​ដើរ​កម្សាន្ត​ទាំង​ផង​។

អ្នក​ដែល​មាន​បំណង​ចង់​ទៅ​កម្សាន្ត និង​ជួយ​ចូលរួម​ការពារ​បរិស្ថាន​នោះ​អាច​រួម​បាន​ដោយ​ចុះ​តាម​រយៈ Link ចុះ​ឈ្មោះ​កម្មវិធី

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក Page Mangrove Festival បុណ្យ​កោងកាង

ទំនាក់ទំនង​តាម​ទូរសព្ទ​៖ 096 73 39 437 / 092 54 14 24 ​​


អត្ថបទ៖ chanvutha yin