ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ឆ្នេរ​សមុទ្រ​ទាំង​៥​កន្លែង​​នេះ​ស្អាត​ដូច​​ឋានសួគ៌​

  • 2018-06-07 02:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ខ្លះ​ដែល​ចូលចិត្ត​ទៅ​លេង​ឆ្នេរសមុទ្រ? ចង់​ដឹង​ថា​សមុទ្រ​ណា​ខ្លះ​ដែល​ស្អាត​ ប្លែក​ខុស​ពី​គេ​ដែរ​ទេ? សប្បាយ​ដើរ​នឹង​ណែនាំ​អ្នក​ស្គាល់​ឆ្នេរសមុទ្រ​ទាំង​៥៖

១. Glow-In-The-Dark Beach, Vaadhoo, Maldives

ឆ្នេរសមុទ្រ​ដែល​ចេញ​ពន្លឺ​នៅ​ពេល​យប់​ដែល​មើល​ទៅ​ហាក់​បី​ដូចជា​ផ្កាយ​នៅ​លើ​ឆ្នេរសមុទ្រ​ដែល​នេះ​បណ្ដាល​មក​ពី​ជាតិ​ប្លង់​តុន។

២. Green Sand, Kourou, French Guiana

ឆ្នេរ​ខ្សាច់​នេះ​ស្ថិត​នៅ Kourou នៃ​ប្រទេស​បារាំង​ដែល​មាន​ពណ៌​បៃតង​ខុស​ប្លែក​ពី​ឆ្នេរ​ធម្មតា ហើយ​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឆ្នេរ​មួយ​នេះ​មាន​ភាព​ស្រស់​ស្អាត។

៣. Pink Sand Beach, Bahamas

វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​គេ​នាំ​គ្នា​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ឆ្នេរ​ពណ៌​ផ្កាឈូក​នេះ​ព្រោះ​ថា​ឆ្នេរ​នេះ​មាន​ពណ៌​ផ្កាឈូក​ដែល​មើល​ទៅ​គឺ​រ៉ូមែនទិច​សម្រាប់​គូរ​ស្នេហ៍​មែន​ទែន។

៤. Shell Beach, Shark Bay, Australia

ដោយសារ​តែ​សំបក​គ្រំ​ដែល​អណ្ដែត​ចេញ​ពី​សមុទ្រ​គរ​លើ​គ្នា​បាន​ធ្វើ​ឲ្យ​ឆ្នេរ​នេះ​ក្លាយ​ទៅ​ជា​ឆ្នេរ​ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ។

៥. Benagil Sea Cave, Portugal

ឆ្នេរពណ៌ស្វាយនៅលើឆ្នេរត្រូវបានបង្កើតឡើងនៅពេលដែលជាតិម៉ង់ហ្គាណែហ្ស(manganese) របស់ត្បូងទទឹមហូរចេញពីតំបន់​ដែល​នៅ​ជុំវិញ​ភ្នំ​ហើយចូលទៅក្នុងសមុទ្រ។


ប្រភព៖ Brightside ប្រែ​សម្រួល៖ Sey