អ្នក​គេង​យប់ៗ​លែង​បារម្ភ​ពី​រឿង​ភ្នែក​ផេនដា​ទៀត​ហើយ(Panda eyes)

  • 2018-06-18 02:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

រង្វង់​ភ្នែក​ខ្មៅ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ហត់​នឿយ ឬ​ក៏​ដូច​ជា​មនុស្ស​ដែល​ឈឺ​អ៊ីចឹង។ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ​នឹង​វា​ប្រសិន​បើ​ភ្នែក​របស់​អ្នក​ខ្មៅ​ខ្លាំង។ រង្វង់​ភ្នែក​ខ្មៅ​អាច​បង្ហាញ​ថា​អ្នក​មាន​សុខភាព​មិន​ល្អ ដោយ​សារ​តែ​អ្នក​គេង​មិន​គ្រប់គ្រាន់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជីវជាតិ​និង​ជាតិ​សំណើម​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ធ្លាក់​ចុះ​ប៉ុន្តែ​អ្នក​កុំ​បារម្ភ​ទៀត​អី។ សប្បាយ​ដើរ​មាន​វិធី​ងាយៗ​ដែល​អាច​ជួយ​អ្នក​បាន៖

១. យក​ក្រណាត់​ដែល​ត្រជាក់​មក​ដាក់​នៅ​លើ​ភ្នែក​ព្រោះ​ភាព​ត្រជាក់​នឹង​ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​របស់​អ្នក​កាត់​បន្ថយ​ការ​ហើម​និង​ខ្មៅ​បាន។ ជ្រលក់​កូន​កន្សែង​ទៅ​ក្នុង​ទឹក​ត្រជាក់​ឬ​ក៏​យក​ខ្នង​ស្លាប​ព្រា​ដែល​កក​មក​ដាក់​នៅ​លើ​ភ្នែក​របស់​អ្នក​រយៈ​ពេល ១៥​នាទី។

២. ប្រើ​ត្រសក់​យក​មក​បិទ​នៅ​លើ​ភ្នែក​ព្រោះ​ត្រសក់​អាច​ជួយ​បំបាត់​ស្នាម​នឹង​ភាព​ខ្មៅ​នៅ​លើ​ស្បែក​របស់​អ្នក​បាន។ អ្នក​អាច​ទុក​ត្រសក់​នៅ​ក្នុង​ទូរទឹកកក​ឲ្យ​ត្រជាក់ ហើយ​កាត់​វា​ជា​បន្ទះ​ស្ដើង​យក​មក​បិទ​នៅ​លើ​ភ្នែក​របស់​អ្នក​ហើយ​ទុក​ចោល​រយៈ​ពេល ១០​ទៅ១៥នាទី។

៣. ប្រើ​ជី​អង្កាម​មក​បិទ​នៅ​លើ​ភ្នែក​ដោយ​កិន​ជី​អង្កាម​រួច​ទុក​ក្នុង​ក្រឡ​មួយ​ឡែក​សិន។ ច្របាច់​យក​ទឹក​ក្រូចឆ្មារ​ពាក់​កណ្ដាល​នៃ​ផ្លែ​ហើយ​លាយ​ជាមួយ​នឹង​ជី​ដែល​យើង​បាន​កិន​។ ហើយ​យក​ល្បាយ​នោះ​មក​លាប​នៅ​ក្រោម​ភ្នែក​ទុក​ចោល​ប្រហែល​១៥នាទី​ទើប​លាង​ជាមួយ​ទឹក​ត្រជាក់​ចេញ។ អនុត្តរ​វិធី​នេះ​២​ដង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព។

៤. ប្រើ​កញ្ចប់​តែ​មក​បិទ​នៅ​លើ​ភ្នែក​ព្រោះ​តែ​បៃតង​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ដែល​អាច​ជួយ​បង្កើន​អុកស៊ីតកម្ម​នៅ​ក្នុង​រាង​កាយ​របស់​យើង​ដែល​អាច​ទប់​ស្កាត​មិន​ឲ្យ​ភ្នែក​ខ្មៅ​បាន។ ចាក់​ទឹក​ក្ដៅ​ទៅ​ក្នុង​កែវ​ហើយ​ត្រាំ​កញ្ចប់​តែ​នោះ​រយៈ​ពេល​៥នាទី។ បន្ទាប់​មក​យក​កញ្ចប់​តែ​នោះ​ទៅ​ក្លាសេ​នៅ​ក្នុង​ទូរទឹកកក។ នៅ​ពេល​ដែល​កញ្ចប់​តែ​នោះ​ត្រជាក់​ហើយ​យក​វា​មក​ដាក់​លើ​ភ្នែក​ទុក​ចោល​១៥​នាទី​រួច​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់។


ប្រភព៖ YouTube ប្រែ​សម្រួល៖ Sey