ធានា​ថា​ឆ្ងាញ់​! ទៅ​ដល់​ បាត់ដំបង កុំ​ភ្លេច​ប្រហិត​សាច់​គោ​ចែម៉ី

  • 2018-06-19 04:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទៅ​ដល់​បាត់ដំបង​​ប្រហែល​ចាប់​ពី​​ម៉ោង​​​៣​រសៀល​ កុំ​ភ្លេច​ជិះ​ទៅ​​តូប​លក់​ប្រហិត​សាច់​គោ​បំពង​ធំ​ល្មម​មួយ​នៅ​ក្បែរ​របង​សាលា​ចិន​ក្រុង​បាត់​ដំបង​ ព្រោះប្រហិតនេះជាប្រហិត​សាច់​គោ​ធ្វើតាមបែបគ្រួសារ។

បើ​និយាយ​ពិីរស​ជាតិវិញឆ្ងាញ់មិនធម្មតាទេ ប្រហិតបំពងឡើងស្រួយខ្ញោក ត្រូវ​​ម៉ាច់ជាមួយ​ទឹកជ្រលក់ពីរប្រភេទ ទឹកជ្រលក់ម្ទេស និងទឹកជ្រលក់ប្លែកម្យ៉ាងទៀតគឺ ទឹកជ្រលក់សណ្តែកដី។ ចែម៉ីត្រូវការសាច់គោដើម្បីផលិតប្រហិតប្រមាណជា ៤០ទៅ ១០០គីឡូក្រាមជា​ប្រចាំថ្ងៃ។ នេះសរឲ្យឃើញថា ប្រហិតចែម៉ីពិតជាពេញនិយមនៅបាត់ដំបងមែន។

បើ​ថា​រក​មិន​ឃើញ​ អាច​ចុះ​សួរ​អ្នក​ម្ដុំ​ហ្នឹង​បាន​ ព្រោះ​ថា​ឲ្យ​តែ​និយាយ​ពី​ប្រហិត​សាច់​គោ​អ្នក​នៅ​បាត់ដំបង​ទាំង​អស់​អ្នក​ណា​ក៏​ស្គាល់​ដែរ​។ បើ​អ៊ីចឹង ពេល​ក្រោយ​ទៅ​បាត់ដំបង​ចាំ​អី​ទៀត !


ប្រភព៖ srok ប្រែ​សម្រួល៖ Som Samdaneath