១០កន្លែងនៅភ្នំពេញ ទៅដោយមិនបាច់ចំណាយលុយ
- 2018-07-04 01:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០កន្លែងនៅភ្នំពេញ ទៅដោយមិនបាច់ចំណាយលុយ
ចន្លោះមិនឃើញ
មានរឿងជាច្រើនដែលយើងអាចធ្វើនៅភ្នំពេញ ហើយភាគច្រើនពេលដែលយើងចេញដើរលេងគឺត្រូវចំណាយលុយ។ មានមនុស្សជាច្រើនគិតថាទាល់តែមានលុយទើបអាចចេញទៅដើរលេងឬធ្វើអ្វីនៅខាងក្រៅបាន ប៉ុន្តែវាមិនអ៊ីចឹងទាំងអស់នោះទេ។
ខាងក្រោមនេះជាទីកន្លែងទាំង១០ដែលធ្វើឲ្យរំសាយអារម្មណ៍និងបានសប្បាយដោយមិនបាច់ចំណាយលុយនៅភ្នំពេញ។
១. ថតរូបស្អាតៗនៅមុខព្រះបរមរាជវាំង
គ្រាន់តែថតរូបនៅមុខវាំងគឺមិនត្រូវចំណាយលុយនោះទេ។ ពេលទំនេរក៏អាចទៅថតរូបនៅមុខវាំងបាន មានប្លង់ស្អាតៗថតទៀតផង ណាមួយមានរូបថតខ្លួនឯងជាមួយនៅមុខវាំងក៏ល្អ។
២. រត់ហាត់ប្រាណនៅពហុកីឡាដ្ឋានជាតិអូឡាំពិច
ល្ងាចៗឡើងបន្ទាប់ពីទំនេរពីការងារឬការសិក្សា ក៏អាចទៅរត់ហាត់ប្រាណនៅទីនោះបាន ចូលទៅមិនអស់លុយ ហើយធ្វើឲ្យមានសុខភាពល្អទៀត។
៣. ទៅទស្សនា Arts' Bar
អ្នកអាចចូលទៅទស្សនា Arts' Bar ដោយឥតគិតថ្លៃ។ មានគំនូរពោរពេញទៅដោយមានឆ្នៃប្រឌិតនៅទីនោះ។
៤. ទៅសមាធិនៅវត្តលង្កា
នៅម៉ោង៥កន្លះឬម៉ោង៦ព្រឹក យើងអាចទៅធ្វើសមាធិជាមួយព្រះសង្ឃនៅវត្តលង្កា។
៦. ដើរលេងនៅ Sisowath Quay
នៅម្តុំនោះជាជង្រុកហាងញុំានិងមានរបស់លក់ជាច្រើន។ យើងមិនចាំបាច់ចំណាយលុយទេគ្រាន់តែដើរទៅម្តុំនោះឃើញគេឯងក៏មានអារម្មណ៍ថាសប្បាយដែរ។
៧. ទៅទស្សនា Bophana Audiovisual Resourse Center
ទីនោះគឺជាមជ្ឈមណ្ឌលបញ្ចាំងភាពយន្ត។ យើងក៏អាចទៅទស្សនានៅទីនោះបានដើម្បីមើលរូបភាពស្អាតៗដោយឥតគិតថ្លៃ។
៨. ទៅលេងវត្តភ្នំ\
វត្តភ្នំជាទីកន្លែងសាកសិទ្ធនិងជាកន្លែងតំណាងឲ្យទីក្រុងភ្នំពេញ។ មានអ្នកខ្លះកើតនៅភ្នំពេញមិនទាន់បានទៅលេងវត្តភ្នំផងមែនទេ?គួរទៅលេងម្តងទៅ អត់អស់លុយទេ។
៩. ទៅយកខ្យល់អាកាសបរិសុទ្ធនៅមាត់ទន្លេ
មានអារម្មណ៍មិនសូវល្អឬក៏ស្ត្រែស អាចទៅបន្ធូរអារម្មណ៍នៅមាត់ទន្លេនិងមើលថ្ងៃលិចបាន។
១០. មើលវីដេអូឯកសារនៅ Meta House មានវីដេអូេឯកសារមួយចំនួនដែលអ្នកមិនទាន់បានមើល អ៊ីចឹងបើមានពេលទំនេរអាចទៅមើលបានដោយឥតគិតថ្លៃ។
អត្ថបទ៖ Som Samdaneath