រីហ្សត​ប្រណិតៗ​ទាំង​៥នៅ​ក្រុង​ព្រះសីហនុស្អាតមិនចាញ់នៅបរទេស

  • 2018-07-06 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅ​ដើរ​លេង​លើក​ណា​ក៏​គេង​តែ​ផ្ទះ​សំណាក់​ ឬ​សណ្ឋាគារ​ធម្មតា​តែ​រហូត​មែន​ទេ?​ ហេតុ​អី​ថ្ងៃ​ឈប់​សម្រាក​លើក​នេះ​ទៅ​គេង​នៅ​រីហ្សត​ឲ្យ​ប្លែក​អារម្មណ៍​បន្តិច​ទៅ?

មក​មើល​រីហ្សត​ទាំង​៥​​ខាង​ក្រោម​នេះ​អ្នក​នឹង​ចង់​ប្ដូរ​​បរិយាកាស​ដំណើរ​កម្សាន្ត​របស់​អ្នក​លើក​នេះ៖

១. Good Time Resort

​ Good Time Resort មាន​ទីតាំង​ស្ថិត​នៅ​ម្ជូរ​ឆ្នេរ​អូទ្រេស​១​។ ប្រសិន​បើ​អ្នក​ទៅ​ទី​នោះ​អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ជា​មួយ​សួនច្បារ​ដ៏ប្រណិត​នៅ​ក្នុង​បរិវេណ​ Good Time Resort ។

២. Mary Beach Hotel & Resort

​Mary Beach Hotel & Resort មាន​កន្លែង​គេង​ដ៏​ប្រណិត​ជា​មួយ​ឆ្នេរ​សមុទ្រ​ឯក​ជន​។

៣. Independence Hotel, Resort & Spa

​ Independence Hotel មិន​ត្រឹម​​តែ​មាន​បរិយាកាស​ល្អ​ និង​បន្ទប់​ស្នាក់​ស្អាត​ វា​ក៏​មាន​កន្លែង​ហាត់​ប្រាណ​ដែល​ជួយ​បង្គ្រប់​រសជាតិ​នៃ​ដំណើរ​កម្សាន្ត​លំហែ​កាយ​របស់​អ្នក។

៤. Sokha Beach Resort

ធ្លាប់​តែ​លឺ​ឈ្មោះ​មែន​ទេ? គួរ​តែ​សាក​ចូល​សម្រាក​នៅ​ Sokha Beach Resort​ ម្តង​ក៏​ល្អ​ ដើម្បី​ទុក​ជា​បទពិសោធន៍​ថ្មី។

៥. Otres Resort

ទៅ​លំហែ​អារម្មណ៍​ជាមួយ​នឹង​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ និង​បន្ទប់​គេង​ដ៏​មាន​ផាសុកភាព​នៅ​ Otres Resort៕


អត្ថបទ៖ Som Samdaneath