សណ្ឋាគារ​ដ៏​ល្អ​ប្រណីត​​ប្លែក​ភ្នែក​​នេះ​នៅ​ខ្មែរ​យើង​ទេ តិច​​ច្រឡំ​ថា​នៅ​បរទេស​ណា​!

  • 2018-07-09 07:00:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 648

ចន្លោះមិនឃើញ

សណ្ឋាគារ​ដ៏​ល្អ​ប្រណីត​​ប្លែក​ភ្នែក​ទាក់ទាញ បែប​នេះ​​អ្នក​ប្រហែល​ជា​គិត​ថា​មាន​តែ​នៅ​បរទេស​ទេ​មែនទេ​? តែ​កុំ​ច្រឡំ​ណា​! នៅ​ក្នុង​ប្រទេស​កម្ពុជា​យើ​ង​ក៏​មាន​សណ្ឋាគារ​ដ៏​ប្រណិត​ដែល​ស្ថិត​​នៅ​ក្នុង​ខេត្ត​សៀមរាប​។

អាគារ​ដ៏​ល្អ​ប្រណិត​តាម​ក្បាច់​រចនា​ស្ថាបត្យកម្ម​ខ្មែរ​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ មិន​ចាញ់​បរទេស​បែក​អឺរ៉ុប មាន​អាង​ហែល​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​និង​សម្បូរ​បែប ដូច​ជា អាង​ទឹក​សាប ​អាង​ទឹក​ប្រៃ អាង​ទឹក​កុមារ​និង​អាង​ទឹក​ដូច​កោះ​ដែល​មាន​សម្រស់​ដ៏​គួរ​អោយ​ទាក់​ទាញ​គួប​ផ្សំ​នឹង​ទស្សនីយភាព​​នា​ពេល​រាត្រី​ទៀត​នោះ​រឹត​តែ​ធ្វើ​ឱ្យ​ស្រស់​ស្អាត​​។ ទេសភាព​ដ៏​ល្អ​ស្រស់​ត្រកាល​នេះ​គឺ​មាន​នៅ​ក្នុង​សណ្ឋាគារ Memoire Palace Resort ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​។ អ្នក​អាច​សម្រាក​លំហែ​អារម្មណ៍​ដ៏​មាន​ផាសុកភាព និង​រីករាយ​ញ៉ាំ​អាហារ ដ៏​ឧត្ដម​នា​ពេល​រាត្រី​​​ដែល​មាន​ការ​រៀប​ចំ​នៅ​ក្នុង​សណ្ឋាគារ​នេះ​ស្រាប់៕

ពត៌មានលម្អិត​សូម​ចូល​ទៅកាន់​​​​៖ Memoire Palace Resort & Spa - Siem Reap

​​​​​​

​​​​​


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin