កម្មវិធី «​ក្រមា​បង្ហាញ​ម៉ូត »នឹង​ពញ្ញាក់​អារម្មណ៍​មហាជន​ខ្មែរ​ឲ្យ​រំភើប​រហូត​និយាយ​លែង​ចេញ

  • 2018-07-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី១៤ ខែ​កក្កដា ឆ្នាំ២០១៨ ខាង​មុខ​នេះ! នៅ​វាល​ព្រះមេរុហ៍ នឹង​មាន​កម្ម​វិធី​អម​មួយ​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​សំហេង បូរ៉ា អគ្គ រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​នៃ​កម្ម​វិធី​ ​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក។

កម្ម​វិធី​នេះ​គឺ​ជា​កម្មវិធី «​ក្រមា​បង្ហាញ​ម៉ូត Krama Fashion Show» ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ចង់​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​ ទេព​កោសល្យ​ និង​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធ​ផល​ដែល​អាច​ធ្វើ​ឡើង​ពី​ក្រមា​របស់​កូនខ្មែរ​ ហើយ​ក៏​បង្កើត​នូវ​ការ​ចងចាំ​នៃ​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ និង​ផ្ដល់​ឱកាស​ឲ្យ​កូន​ខ្មែរ​បាន​រួម​គ្នា​ជា​ធ្លុង​មួយ​ផង​ដែរ ក្រោម​ប្រធានបទ «រួម​គ្នា​ជឿ​ថា​ខ្មែរ​ធ្វើ​បាន»។

 

យោង​តាម​ប្រសាសន៍​របស់​លោក​សំហេង បូរ៉ា «…ឲ្យ​តែ​ខ្មែរ​រួមគ្នា គឺ​ខ្មែរ​នឹង​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​បាន​ទាំងអស់! ឲ្យ​តែ​យើង​ព្រម​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​ជួយ​ប៉ះ​ប៉ូវ​គ្នា​ទៅ​លើ​គំនិត​ខុស​ឆ្គង ឬ​ថ្លោះ​ធ្លោយ​ផ្សេង​ៗគឺ​យើង​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ!»។ កម្ម​វិធី​នេះ​បាន​សហការ​ជាមួយ​កម្មវិធី Krama Idol ផង​ដែរ ហើយ​កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៦​ល្ងាច ចូល​រួម​ដោយ​សេរី! យើង​សង្ឃឹម​ថា​បង​ប្អូន​ខ្មែរ​គ្រប់​រូប​នឹង​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​និង​គាំ​ទ្រ​នូវ​ស្នាដៃ​កូន​ខ្មែរ​យើង​ផង​ដែរ។


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin