សាក​មក​ញ៉ាំ ម្ហូប​ខ្មែរ​ក្រៅ​ផ្ទះ​ម្ដង​មើល៍ ! ប្លែក​មាត់​ហើយ​ បរិយាកាស​ល្អ​ទៀត

  • 2018-07-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

ត្បិត​តែ​ជា​ម្ហូប​ខ្មែរ​ពិត​មែន​ ហើយ​មេផ្ទះ​​មួយ​ចំនួន​​គឺ​សុទ្ធ​តែ​ចេះ​ធ្វើ​ម្ហូប​ខ្មែរ​ ទោះបីជា​ពិតបាក ឬក៏ស្រួល​នឹង​ចម្អិន​ ប៉ុន្តែ​ក៏​មាន​ពេល​ខ្លះ​ពួក​គាត់​ក៏​ហត់​នឿយ​នឹង​ការ​ធ្វើ​ម្ហូប​ញ៉ាំ​នៅ​ផ្ទះ​ម្តង​ម្កាល​ដែរ។ ហើយសម្រាប់​ភោជនីយដ្ឋាន​ម្ហូបខ្មែរ​ ទាំង​នេះក៏​ជា​កន្លែង​ ជួប​ជុំ​បងប្អូន​ញ៉ាំអាហារ​ ដ៏រីករាយ​ផងដែរ​។ ដូច្នេះ​ហើយ​អ្នក​និង​គ្រួសារ​អ្នក​អាច​ទៅ​រក​ញ៉ាំម្ហូប​ខ្មែរ​​នៅ​ហាង​​ខ្មែរ​ខាង​ក្រោម​នេះ​៖

១. ភោជនីយដ្ឋាន​​ រំដេង​

មាន​ទីតាំង​នៅ​ផ្លូវ​ ១៧៤​

២.​ ភោជនីយដ្ឋាន​ ខ្មែរ​សុរិន្ទ​

​មាន​ទីតាំង​នៅ​ផ្លូវ​៥៧ សង្កាត់​បឹង​កេង​កង១​

៣. ភោជនីយដ្ឋាន​ ម្លិះ

មាន​ទីតាំង​នៅ​ផ្លូវ​ព្រះ​នរោត្តម ខាង​ត្បូង​វិមាន​ឯករាជ្យ​។

៤. ភោជនីយដ្ឋាន​​ ផ្កា​ស្លា​​

មាន​ទីតាំង​នៅ​ផ្លូវ​​ព្រះ​អង្គ​យុគន្ធរ

៥. ក្រយា​អង្គ​

​មាន​ទីតាំង​នៅ​ផ្លូវ​ ៦៣ (ព្រះ​ត្រសក់​ផ្អែម)​ ​


អត្ថបទ៖ Som Samdaneath