ចង់​ដឹង​ទេ ? ​សួន​កម្សាន្តDisneyland​ ដែល​ល្បី​ជាង​គេ​មាន​នៅ​ប្រទេស​ណា​ខ្លះ​?

  • 2018-07-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Disneyland ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កន្លែង​ដែល​សប្បាយ​ជាង​គេ​នៅ​លើ​លោក​នេះ ប៉ុន្តែ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​នៅ​ទូទាំង​ពិភពលោក​សួន​កម្សាន្ត​នីមួយៗ​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​តម្រូវ​តាម​វប្បធម៌​និង​ចំណង់ចំណូលចិត្ត​ក្នុង​តំបន់។

១. Disneyland រដ្ឋ​កាលីហ្វញ៉ា

Disneyland នេះ​ជា​កន្លែង​ដំបូង​គេ​ក្នុង​ចំណោម​ Disneyland ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក។ Disneyland នេះ​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ១៩៥៥ ត្រូវ​បាន​សាងសង់​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ពី Walt Disney។

សួន​កម្សាន្ត​នេះ​មាន​ចំនួន​អ្នក​ទេសចរ​កើន​ឡើង​ខ្ពស់​ជាង​សួន​កម្សាន្ត​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក។

២. Disneyland រដ្ឋ​ Florida

ត្រូវ​បាន​គេ​ហៅ​ថា Walt Disney World ដែល​បាន​បើក​នៅ​ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ ១៩៧១។

នៅ​ទី​នោះ​ចែក​ចេញ​ជា​សូន​កម្សាន្ត​តូចៗ​៤ សួន​ទឹក២ សណ្ឋាគារនិងរីហ្សត​ចំនួន២៧​កន្លែង កន្លែង​វាយ​កូន​ហ្គោល កន្លែង​បោះតង់ និង កន្លែង​កម្សាន្ត​ផ្សេងៗ​ជា​ច្រើន​ទៀត។

៣. Disneyland ជប៉ុន

ប្រទេស​ជប៉ុន​បាន​បង្កើត​សួន​កម្សាន្ត Disneyland នេះ​ជា​២​គឺ Disneyland តូក្យូ និង DisneySea។

បន្ទាប់​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ ១៩៨៣ នេះ​គឺ​ជា Disneyland ទី១​ដែល​បាន​បើក​នៅ​តំបន់​អាស៊ី។

៤. Disneyland ប៉ារីស

នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​នៅ​ពេល​ដែល​ Disneyland ប៉ារីស​គឺ​ជា​សួន​កម្សាន្ត​ដែល​មាន​អ្នក​ចូល​លេង​ច្រើន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប។ កន្លែង​តែ​មួយ​ដែល​អ្នក​អាច​រីករាយ​ជាមួយ​នឹង​ការ​ជិះ​កម្សាន្ត​នៅ​ឧបករណ៍​រន្ធត់ៗ ខ្ពស់ៗ អាហារ និង​វាយ​កូន​ហ្គោល។

៥. Disneyland ហុងកុង

Disneyland ហុងកុង​រួម​បញ្ចូល​គ្នា​នូវ​ភាព​ដ៏​អស្ចារ្យ​របស់ Disney និង វប្បធម៌​ Feng Shui របស់​ជនជាតិ​ចិន ហើយ​ក៏​ដូច​ជា​ Disneyland ដទៃ​ទៀត​ដែល​មាន​កន្លែង​លេង​ច្រើន​ធ្វើ​ឲ្យ​អ្នក​ហាក់​បី​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ពិភព​ព្រេង​និទាន​របស់ Walt Disney អញ្ចឹង។


ប្រភព៖ Quora ប្រែ​សម្រួល៖ Sey