ហាងកាហ្វេបរិយាកាសថ្មីភ្លក់កាហ្វេឆ្ងាញ់ហើយបានកាដូ

  • 2018-07-21 18:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃអាទិត្យទី២២ខែកក្កដានេះហាង Bun Cafe នឹងផ្តល់ជូននូវកម្មវិធីពិសេសក្នុងឱកាសបើកសម្ពោធជាផ្លូវការរបស់ហាងដោយរាល់ការទិញកាហ្វេ Ice Latte មួយកែវនឹងទទួលបានដបទឹកដ៏ស្រស់ស្អាតមួយភ្លាមៗ។

ប៉ុន្តែប្រូម៉ូសិននេះផ្តល់ជូនសម្រាប់តែអតិថិជន១៥០នាក់ដំបូងប៉ុណ្ណោះចាប់ពីម៉ោង ២រសៀលដល់ម៉ោង៣រសៀល ដូច្នេះកុំភ្លេចនាំមិត្តភក្តិនិងក្រុមគ្រួសារទៅទទួលយកនូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ថែមទាំងទទួលបានកាដូដបទឹកទៀត។

មិនត្រឹមតែកាហ្វេនោះទេដែលឆ្ងាញ់ នៅហាង Bun Cafe ក៏មានបម្រើជូននូវអាហារផ្តល់សុខភាពល្អជាច្រើនមុខទៀតដូចជាគុយទាវ ស្ពាហ្គេតទី សាំងវិច និងអាហារសម្រន់ជាច្រើនមុខទៀត ដែលលក្ខណៈពិសេសនោះគឺទឹកស៊ុបនៅហាង Bun Cafe មិនមានប្រើប៊ីចេងនោះទេ។

ដូច្នេះហើយបានជារាល់ពេលដែលអតិថិជនបានសាករសជាតិគុយទាវនៅទីនេះម្តងហើយតែងមកញ៉ាំលើកក្រោយទៀតព្រោះអាហារមានឱជារស ឆ្ងាញ់ ជាពិសេសនោះទឹកសៀងជ្រលក់ក៏មានរសជាតិចាប់ចិត្តត្រូវជាមួយស៊ុបហើយទទួលបានសុខភាពល្អទៀត។

នេះកុំឲ្យថាសប្បាយដើរចេះតែថា សាកទៅភ្លក់រសជាតិម្ហូបអាហារនៅហាង Bun Cafe ម្តងទើបជាក់ច្បាស់ថាឆ្ងាញ់ចឹងមែនអត់។

អាសយដ្ឋាន៖ ផ្ទះលេខ៧៧ ផ្លូវលេខ១៤៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន ភ្នំពេញ ទំនាក់ទំនង៖ ០១៧ ៧៩៥ ៩៩០


អត្ថបទ៖ Nita