អេម! ម្ហូប​៨​មុខ​នេះល្បី​ខ្លាំង​នៅ​កូរ៉េ​ ក៏​អាច​រក​ញ៉ាំ​នៅ​ខ្មែរ​បាន​ដែរ

  • 2018-07-23 06:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រទេស​កូរ៉េ​ជា​ប្រទេស​មួយ​ដែល​​​ សម្បូរ​ទៅ​ដោយ​កន្លែង​កម្សាន្ត ហាង​ទំនិញ​ ហើយក៏​មាន​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​ទៅ​​កម្សាន្ត ​ជា​​ពិសេស​នោះ​គឺ​ទីក្រុង​សេអ៊ូល។ ក្រៅ​ពី​ទី​កន្លែង​កម្សាន្ត​ជា​ច្រើន​ដែល​ពេញ​និយម​សម្រាប់​អ្នក​ទេសចរណ៍​ហើយ​នោះ​ អាហារ​តាម​ផ្លូវ​ក៏​ជា​របស់​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ ប៉ុន្តែអ្នក​មិនចាំបាច់​ទៅដល់ប្រទេសកូរ៉េ​ក៏អ្នកអាច​រក​ម្ហូបទាំងនេះបាននៅខ្មែរដែរ។

១. Bibimbap

Bibimbap មាន​ន័យ​ថា​បាយ​ច្របល់​ដែល​មាន​បាយ បន្លែ សាច់ ស៊ុត និង​ទឹក​ជ្រលក់​ម្យ៉ាង​របស់​ជនជាតិ​កូរ៉េ​លាយ​ចូល​គ្នា។

២. Kimchi

Kimchi គឺ​ប្រៀប​បាន​ដូច​នឹង​ស្ពៃ​ជ្រក់​ដែល​ខ្មែរ​យើង​និយម​ញ៉ាំ​អញ្ចឹង ប៉ុន្តែ​ជនជាតិ​កូរ៉េ​យក​ស្ពៃ​បូកគោ​មក​ធ្វើ​ជាមួយ​នឹង​គ្រឿង​ផ្សំ​របស់​ពួក​គេ។

៣. Tteokbokki

Tteokbokki គឺ​ជា​ម្ហូប​កូរ៉េ​ដ៏​ល្បី​មួយ​ដែល​មាន​នំ​ម្សៅ​អង្ករ ប្រហិត​ត្រី ពង​ទា​ស្ងោរ និង​គ្រឿង​ផ្សំ​របស់​ជនជាតិ​កូរ៉េ​ផ្សេងៗ​ទៀត។

៤. Kimbap

Kimbap គឺ​ជា​ម្ហូប​កូរ៉េ​មួយ​ប្រភេទ​ទៀត​ដែល​ធ្វើ​ពី​បាយ​ហើយ​រុំ​ជាមួយ​នឹង​បន្លែ​សាច់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ធ្វើ។

៥. Korean Fried Chicken

ជនជាតិ​កូរ៉េ​ចូលចិត្ត​ញ៉ាំ​មាន់​បំពង​ជាមួយ​នឹង​ស្រាបៀ​ឬ​ក៏​ស្រា​កូរ៉េ Soju ជា​អាហារ​សម្រន់​របស់​ពួក​គេ។

៦. Bulgogi

Bulgogi គឺ​ជា​សាច់​គោ​ឬ​សាច់​ជ្រូក​ដែល​គេ​ហាន់​ជា​ចំណិត​ស្ដើងៗ​រួច​យក​ទៅ​ឆា​ឬ​ក៏​អាំង​ជាមួយ​នឹង​គ្រឿង​ផ្សំ​ផ្សេងៗ​ទៀត។

៧. Jeon

Jeon គឺ​សំដៅ​ទៅ​លើ​នំ​ចៀន​ជាមួយ​ម្សៅ​ស្ដើងៗ​ដែល​មាន​ដូច​ជា​បន្លែ​ចៀន គីមឈី​ចៀន គ្រឿង​សមុទ្រ​ចៀន​ជាដើម។

៨. Japchae

Japchae ស្រដៀង​នឹង​ឆា​មី​សួរ​របស់​ខ្មែរ​យើង​ដែរ ប៉ុន្តែ​Japchae​មាន​រសជាតិ​ផ្អែម។


អត្ថបទ៖ Sey