មិន​ធ្លាប់​មើល​រឿង The Purge កាល​ពី​វគ្គ​មុនៗ​ក៏​អាច​ទៅ​មើល​វគ្គ​នេះ​បាន​ដែរ​!

  • 2018-09-09 19:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ខ្លះ​ឆ្ងល់​មែន​ទេ​ថា​អ្វី​ទៅ​ជា​ The Purge? ជា​មនុស្ស​ឬ​ជា​បិសាច​ដែល​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​ យក​កាំបិត​ឬ​កាំភ្លើង​សម្លាប់​គេ​ឯង?​ សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​មើល​រឿង​​ The Purge កាល​ពី​វគ្គ​មុនៗ​ប្រហែល​ជា​គិត​ថា​បុរស​ម្នាក់​នៅ​ក្នុង Official ​Poster ខាងក្រោមនេះគឺ​ជា​ The Purge ហើយ​មែន​ទេ?​ តាម​ពិត​ទៅ​ The Purge គឺ​ជា​យប់​ដ៏​ឃោរឃៅ​និង​ព្រៃ​ផ្សៃ​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​​​អនុញ្ញាត​ឲ្យ​មនុស្ស​សម្លាប់​គ្នា​ដើម្បី​បញ្ចេញ​កំហឹង​​។

The First Purge គឺ​ជា​រឿង​ដែល​​កើត​ឡើង​មុន​រឿង​ The Purge Anarchyនិង ​The Purge, Election Year។ រឿង​នេះ​និយាយ​ពី​ការ​កើត​មាន​ The Purge ដំបូង​គេ​បង្អស់​ដែល​ជា​យប់​ដ៏​ព្រៃ​ផ្សៃ​​។ដំបូង​ឡើយ​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​តេស្ត​សាក​ល្បង​ The Purge នៅ​ក្នុង​កោះ​មួយ​នៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ បន្ទាប់​មក​ការ​សាក​ល្បង​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ដោយ​មាន​មនុស្ស​​ជា​ច្រើន​បាន​ចូល​រួម​និង​បញ្ចេញ​កំហឹង​នៅ​ក្នុង​យប់​នោះ​រហូត​ធ្វើ​ឲ្យ​មាន​ The Purge ជា​រៀង​រាល់​ឆ្នាំ​ទូទាំង​សហរដ្ឋអាមេរិក។ ដោយ​សារ​តែ​រឿង​នេះ​ជា​រឿង​ The Purge ដំបូង​គេ​ដូច្នេះ​ហើយ​អ្នក​ដែល​មិន​ធ្លាប់​មើល​វគ្គ​មុន​ៗ​ក៏​អាច​ទៅ​មើល​វគ្គ​នេះ​យល់​បាន​ដែរ។

ដោយ​សារ​តែ​​នៅ​ក្នុង​ប្រទេស​មាន​ឧក្រិដ្ឋកម្ម​កើន​ឡើង​ច្រើន សហរដ្ឋអាមេរិក​ក៏​សម្រេច​ចិត្ត​បង្កើត​ The Purge នេះ​ឡើង​ឲ្យ​មនុស្ស​បាន​បញ្ចេញ​កំហឹង​ដើម្បី​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម។ ប៉ុន្តែ​អ្នក​ដែល​បរិសុទ្ធ​មួយ​ចំនួន​បាន​ស្លាប់​នៅ​ក្នុង​យប់​ដ៏​សាហាវ​នោះ។ បើ​ចង់​ដឹង​ច្បាស់ កុំ ភ្លេច​ទៅ​មើល​ The First Purge​ ណា៎៕​

ចូល Link ខាង​ក្រោមនេះដើម្បីមើល Trailer


អត្ថបទ៖ Som Samdaneath