ម្ហូប​នេះ​គួរ​ឲ្យ​ខ្ពើម​ប៉ុន្តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព ហ៊ាន​ញ៉ាំ​អត់?

  • 2018-09-28 10:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

សាបា​គឺ​ជា​រដ្ឋ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​កោះ Borneo។ សាបា​មាន​ព្រំ​ប្រទល់​ជាប់​ជាមួយ​នឹង​រដ្ឋ​របស់​ម៉ាឡេស៊ី​មួយ​ទៀត​ឈ្មោះ Sarawak នៃ​ភាគ​និរតី និង​ភាគ​ខាង​ត្បូង​នៃ Kalimantan របស់​ប្រទេស​ឥណ្ឌូនេស៊ី។

នៅ​សាបា​មាន​ម្ហូប​ប្រចាំ​តំបន់​របស់​ពួក​គេ​មួយ​គឺ​ដង្កូវSago។ អាហារ​មួយ​ចំនួន​មើល​ទៅ​ទំនង​និង​គួរ​ឲ្យ​ចង់​ញ៉ាំ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អាហារ​ទាំង​នោះ​ធ្វើ​​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​ដែរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ញ៉ាំ​ដង្កូវ Sago គឺ​គួរ​ឲ្យ​ខ្ពើម​ណាស់ ប៉ុន្តែ​វា​ជា​អាហារ​បំប៉ន​សុខភាព​ដ៏​ល្អ​មួយ។

ដង្កូវ​នេះ​គឺ​ជា​កូន​ញាស់​របស់​សត្វ​ល្អិត​មួយ​ប្រភេទ​ដែល​ស្រដៀង​នឹង​សត្វ​ខ្មូត​មាន​នៅ​ក្នុង​ដើម​ត្នោត​Sago​។ ដង្កូវ​នេះ​អាច​ធំ​ជាង​កូន​ដៃ​បន្តិច​ហើយ​ដូច​ជា​ដង្កូវ​យក្ស​អញ្ចឹង។

ដង្កូវ​ពណ៌​លឿង​នេះ​មាន​ប្រូតេអីុន​ខ្ពស់ ហើយ​មាន​តម្លៃ ០.២៥ដុល្លាអាមេរិច (៤០ទៅ៤៥ RM/Kg = ១០.៨៨ដុល្លាអាមេរិចក្នុងមួយគីឡូក្រាម)។ វា​មាន​តម្លៃ​ថ្លៃ​បន្ដិច ប៉ុន្តែ​វា​គឺ​ជា​ម្ហូប​ដែល​និយម​លក់​ជាង​គេ​នៅ​ផ្សារ។

អ្នក​អាច​ញ៉ាំ​ដង្កូវ​នេះ​ទាំង​រស់ ឬ​ក៏​ចម្អិន​ឲ្យ​ឆ្អិន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ញ៉ាំ៕


ប្រភព៖ mysabah ប្រែ​សម្រួល៖ Sey