បាន​ទាំង​ញ៉ាំ បាន​ទាំង​សប្បាយ​ជាមួយ​នឹង​ពិធី​ជប់លៀង GLAMOWEEN

  • 2018-10-24 11:35:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

បុណ្យ​ Halloween ឆ្នាំ​នេះ​មាន​អ្វី​ប្លែក​ខ្លះ? ថ្ងៃសៅរ៍​នេះ​បើ​អផ្សុក​មិន​ដឹង​ទៅ​ណា​ទេ អញ្ចឹង​នាំ​គ្នា​ទៅ​ចូល​រួម​កម្មវិធី បុណ្យ​ខ្មោច​អច្ឆរិយៈ (Glamoween)នៅ​ Cloud9 Skybarទៅ ។

តម្លៃ​ចូល​រួម​ ៥​ដុល្លា នឹង​ទទួល​បាន​ភេសជ្ជៈ​មួយ​កែវ ប្រសិន​បើ​អ្នក​តុបតែង​មើល​មិន​ច្រលំ​គេ​ទេ​នោះ អ្នក​នឹង​ទទួល​បាន​សំបុត្រ​ចូល​រួម​ឥត​គិត​ថ្លៃ​ជាមួយ​នឹង​ភេសជ្ជៈ​មួយ​កែវ។ មិន​តែ​ប៉ុណ្ណោះ​ នៅ​ទី​នោះ​ក៏​មាន​បម្រើ​ជា​អាហារ​ប៊ុហ្វេ​បែប​អាស៊ី និង អឺរ៉ុប​ផង​ដែរ​ក្នុង​តម្លៃ​ពិសេស​ត្រឹម​តែ ២៨​ដុល្លា សម្រាប់​មនុស្ស​ធំ​ម្នាក់ និង ១៤ដុល្លា សម្រាប់​ក្មេង​ម្នាក់​(មិន​ចាំ​បាច់​ទិញ​សំបុត្រ​ចូល)។

អ្នក​ក៏​មាន​ឱកាស​ចូល​រួម​ចាប់​ឆ្នោត​ផ្សង​សំណាង​ជា​ច្រើន​រង្វាន់ ព្រម​ទាំង​ទទួល​បាន​ការ​តុបតែង​មុខ​បែប Halloween ពី​អ្នក​ជំនាញ​គូស​មុខ​របស់​ Cloud9 Skybar ដោយ​ឥត​គិត​ថ្លៃ​ទៀត និង​មាន​រង្វាន់​សម្រាប់​អ្នក​ដែល​តុបតែង​ប្លែក​ជាង​គេ។

កុំ​ភ្លេច​ចូលរួម​រាំ​កម្សាន្ត​ជាមួយ​នឹង​រាត្រី​ដ៏​គួរ​ឲ្យ​ខ្លាច​នៅ Cloud9 Skybar ថ្ងៃសៅរ៍ ទី២៧ ខែ​តុលា​នេះ​ទាំង​អស់​គ្នា​ណា!


អត្ថបទ៖ Sey