ទិញឈុតសាច់អាំង១ថែម១ចឹងចាំអង្កាល់ទៀត?

  • 2018-11-28 10:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន​កូរ៉េ​មាន​ច្រើន​កន្លែង​ណាស់ ប៉ុន្តែ​ពិបាក​រក​ហាង​ណា​ដែល​មាន​រសជាតិ​ឆ្ងាញ់​ដូច​នៅ​ប្រទេស​កូរ៉េ​ណាស់​មែន​ទេ? អញ្ចឹង​សប្បាយ​ដើរ​សូម​ណែ​នាំ​ហាង​កូរ៉េ​មួយ​គឺ ភោជនីយដ្ឋានSik Gaek ល្បី​ថា​មាន​ម្ហូប​កូរ៉េ​ឆ្ងាញ់ៗ​ដែល​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​កូរ៉េ​ដោយ​ផ្ទាល់។ ម្ហូប​ណា​ខ្លះ​ដែល​អ្នក​បាន​ឃើញ​តាម​រយៈ​រឿង​កូរ៉េ? ធានា​ថា​ដឹង​តែ​មាន​នៅ​ Sik Gaek តែ​ម្ដង​ព្រោះ​ថា​នៅ​ទី​នោះ​មាន​មុខ​ម្ហូប​ជា​ច្រើន​មុខ សាច់​អាំង​កូរ៉េ បាយ​ច្របល់(Bibimbap) អន្ទង់​អាំង(Minmul Jangeo Gui) ស៊ុប​សាច់​ក្រក​ហេម(Budae Jeongol) ស៊ុប​ឆ្អឹង​ជំនីរ​គោ​យិុនសិុន(Yeongyang Galbi Tang) ស៊ុប​គីមឈី(Kimchi Jjigae) ស៊ុប​ប្រហិត​ត្រី(Oden Tang) និង​ម្ហូប​ជាច្រើន​មុខ​ទៀត។ កន្លែង​មាន​ផាសុកភាព មាន​អនាម័យ​ល្អ ជា​ពិសេស​មាន​បន្ទប់​សម្រាប់​ដាច់ៗ​ពី​គ្នា​ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​ដែល​មក​ជា​ក្រុម។

ចាប់​បើក​ពី​ម៉ោង ១១:០០ ដល់ ម៉ោង ២:០០ និង​ម៉ោង ៥:០០ ដល់ ម៉ោង ១០:០០យប់

ទីតាំង៖ ផ្ទះ​លេខ ២៣១ ផ្លូវ ៣៥២ កែង​ផ្លូវ ៦៣ សង្កាត់​បឹង​កេងកង​១


អត្ថបទ៖ Sey