ស្អែក! កុំភ្លេចជុំគ្នារន្ធត់ញាប់ញ័រពេញមួយយប់នៅហាតរ៉ក់ អាចឈ្នះរង្វាន់ដល់ ២០០ដុល្លារទៀត

  • 2018-10-26 14:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរាត្រី​​ថ្ងៃទី ២៧ តុលា ២០១៨ ស្អែក​ចាប់​ពី​ម៉ោង ៨យប់​ត​ទៅ ភោជ្ជនីយដ្ឋាន​ Hard Rock ភ្នំពេញ​សូម​អញ្ជើញ​ប្រិយមិត្ត​ទាំងអស់​មក​ចូល​រួម​កម្មវិធី Zombie Catwalkដ៏​រំជើប​រំជួល​ ដែល​រៀប​ចំ​ឡើង​ជា​ពិសេស​សម្រាប់​ឱកាស​បុណ្យ​Halloween ២០១៨នេះ ដោយ​ស្លៀក​ពាក់​ឈុត​ Halloween​ដ៏​ល្អ​បំផុត​របស់​អ្នក ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ ២០០ដុល្លារ។ ​

ឱកាស​នោះ​ដែរ នឹង​មាន​ការ​សម្ដែង​ដ៏​ពិសេស​របស់​ក្រុម​តន្ត្រី​ប្រចាំ ហាត​រ៉ក់​ឈ្មោះ​ថា Band @ Work អ្នក​ដែល​ចូល​រួម​ និង​ទទួល​បាន ភេសជ្ជៈ​មួយ​មុខ​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។

ហ៊ាន​អត់?​ មក​ទទួល​យក​ភាព​រន្ធត់​ញាប់​ញ័រ​ពេញ​មួយ​យប់​ជាមួយ​រាត្រី​នៅ Hard Rock ភ្នំពេញ

ចូលរួម រីករាយ​​ជាមួយ​គ្នា​ដោយ​សេរី!


ដោយ៖​ ដេត លីដា