គោលដៅស្អាតៗដែលគួរដៅសម្រាប់វិស្សមកាលរ៉ូមែនទិក

  • 2018-11-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

កោះ​ស្អាត​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​កោះ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​កោះ​មាន​ទេសភាព​ស្អាត​ៗ សាក​សម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប ឬ​គូរ​ដែល​ទើប​នឹង​រៀប​ការ​ថ្មី​ថ្មោង​មាន​បំណង​ចង់​ទៅ​ក្រេប​ទឹក​ឃ្មុំ​។

១. កោះ Jeju

ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​តាម​រយៈ​សាឡាង​ ឬ​ក៏​តាម​រយៈ​យន្ត​ហោះ​អ្នក​អាច​ទៅ​ដល់​កោះ​ឋានសួគ៌​ដ៏​ស្រស់​ស្អាត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​កោះ​មួយ​ក្នុង​ចំណោម​បេតិកភណ្ឌ​ធម្មជាតិ​ពិភព​លោក។ ទេសភាព​ឆ្នេរ​សមុទ្រ ទេសភាព​ព្រៃ​ភ្នំ និង​ទេសភាព​ផ្ទាំង​ថ្ម​ធំៗ​ដែល​ទាំង​អស់​នេះ​គឺ​មាន​នៅ​កោះ Jeju ផ្ទាល់​តែ​ម្ដង។

កន្លែង​ទាក់​ទាញ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​គឺ កំពូល Seongsan Ilchulbong (Sunrise Peak), ឆ្នេរ Hamdwok, ភ្នំ Halla និង ទឹក​ជ្រោះ Jeongbang។

២. កោះ​ណាមី

កោះ​ណាមី​នេះ​ជា​ក៏​ដែល​ល្បី​សម្រាប់​គូរ​ស្នេហ៍​ដោយ​សារ​កោះ​នេះ​ស្អាត​នឹង​មាន​ភាព​រ៉ូមែនទិច​ដែល​ល្អ​សម្រាប់​គូរ​ស្នេហ៍​។ មិន​តែ​ប៉ុណ្ណោះ កោះ​នេះ​ត្រូវ​បាន​ថត​នៅ​ក្នុង​រឿង Winter Sonata ដែល​ជា​រឿង​មនោសញ្ចេតនា​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ។ អ្នក​នឹង​ឃើញ​មាន​រូប​ចម្លាក់​របស់​តួ​ប្រុស​និង​តួ​ស្រី​ក្នុង​រឿង​នៅ​កោះ​នោះ​ ព្រម​ទាំង​កន្លែង​ណាត់​ជួប​របស់​ពួក​គេ​ទៀត​ផង។

៣. កោះ​ Ulleungdo

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១២០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត កោះ​ Ulleungdo ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កោះ​ដែល​មាន​រលក​បោក​បក់​យ៉ាង​ស្ងប់​ស្ងាត់​ធ្វើ​ឲ្យ​ទេសភាព​ភ្នំ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ជាមួយ​នឹង​ថ្ងៃ​អស្ដង្គត។

កោះ​នេះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ "កោះ​អាថ៌កំបាំង" ដែល​ជា​កន្លែង​សម្រាប់​រំហែ​កាយ​ដ៏​មាន​ប្រជាប្រិយភាព។ ទីនេះ​ក៏​ជា​កន្លែង​ដែល​ពេញ​និយម​សម្រាប់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ដែល​មាន​កន្លែង​ថ្មើរ​ជើង​លាត​សន្ធឹង​តាម​បណ្ដោយ​បរិវេណ​កោះ។

៤. កោះ Geojedo

កោះ​នេះ​ជា​កោះ​ដែល​ធំ​លំដាប់​ទី​២​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ដោយ​សារ​តែ​សម្រស់​ធម្មជាតិ​របស់​កោះ​នេះ​ហើយ​ទើប​កោះ​នេះ​មាន​ប្រជា​ប្រិយ​ភាព​ជា​ខ្លាំង​សម្រាប់​ភ្ញៀវ​ទេសចរ ហើយ​កន្លែង​ដែល​ល្បី​នោះ​គឺ Hill of The Wind និង​ ឆ្នេរHakdong Mong Dol។

៥. កោះ Oedo

ឧទ្យាន​ជាតិ Hallyeo Maritime របស់​កោះ Oedo​ត្រូវ​បាន​គេ​ហៅ​ថា "ឋានសួគ៌​នៃ​ប្រទេស​កូរ៉េ"។ សួន​ដ៏​ធំ​សម្បើម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧០ ដោយ​លោក Lee Chang Ho និង​ភរិយា​របស់​គាត់។ ចាប់​តាំង​ពី​ពេល​នោះ​មក​វា​ត្រូវ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ទាក់​ទាញ​ដែល​មាន​រុក្ខជាតិ​ជាង ៣០០​ប្រភេទ​ខុសៗ​គ្នា។


ប្រភព៖ theculturetrip ប្រែ​សម្រួល៖ Sey