រឿង «អាងនរក»​​ សាច់រឿងហួសចិត្តព្រោះសយ​កប់សេរ៊ី

  • 2018-11-05 08:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

The pool អាងនរក គឺជាសាច់រឿងថ្មីប្លែក ដែលធ្វើអោយអ្នកទស្សនារន្ធត់អារម្មណ៍ពីមួយឈុតឆាកទៅមួយឈុតឆាក។ ខ្សែភាពយន្តនេះនិយាយពីការស្វែងរកផ្លូវចេញពីក្នុងអាងទឹកជម្រៅ ៦ ម៉ែត្រ របស់គូរស្នេហាមួយគូរដែលជាប់នៅក្នុងអាង អស់រយៈពេល ៧ថ្ងៃ ជាមួយសត្វក្រពើមួយដ៏ធំមួយ។

ដំបូងឡើយ អាងដែលគេបោះបង់ចោលនោះ ត្រូវបានប្រើប្រាស់សម្រាប់ថតរឿង។ បន្ទាប់ពិថតចប់ បុរសដែលជាអ្នកជួសជុលអគ្គីសនីក្នុងអាងទឹកនោះបានគេងបណ្តែតទឹកលេងនៅក្នុងអាង។ ជាចៃដន្យ នៅមុននឹងចាកចេញ មិត្តភក្តីគាត់បានបើកបង្ហូរទឹកចេញពីក្នុងអាង។ លោះបណ្តែតទឹកលេងរហូតដល់ទឺកបង្ហូរអស់កន្លះអាង ធ្វើអោយបុរសនោះមិនអាចចេញពីទីនោះរួច។ បន្តិចក្រោយមកគូរសង្សាររបស់បុរស ក៏បានលោតចូលក្នុងអាងទឹកនោះដែរ ព្រោះគេមិនបានដឹងថា ទឹកត្រូវបានគេបង្ហូរចេញនោះទេ។

ពួកគេទាំងពីរខិតខំស្វះស្វែងរកផ្លូវចេញតែគ្មានផ្លុវណាដែលពួកគេអាចចេញបាននោះទេ។ ក្រោយពី រកច្រកចេញជាច្រើនលើកហើយនោះ ជាអកុសល ក៏មានក្រពើធំមួយដើរធ្លាក់ចូលក្នុងអាងទឹកនោះ។ ថ្វីបើពួកគេជាប់គាំងជាមួយសត្វក្រពើដ៏ធំនៅក្នុងអាងរយៈពេល ៧ថ្ងៃក្តី តែមិនស្លាប់នោះទេ ពួកគេអាចរស់រានមានជីវិតរហូតដល់ពួកគេអាចចេញពីក្នុងអាងនរកនោះបាន។

ឆ្ងល់ណាស់មែនទេថា ពួកគេអាចរួចខ្លួនតាមរបៀបណានោះ បើគ្មានរបស់ញុំាផង ហើយត្រូវតទល់ជាមួយសត្វក្រពើទៀត។ បើចង់ដឹងថា សាច់រឿងនេះធ្វើអោយយើងតឹងតែងអារម្មណ៍ប៉ុណ្ណានោះ ទៅទស្សនាទាំងអស់គ្នា ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទិ១ខែវិច្ឆិកាឆ្នាំ២០១៨។


អត្ថបទ៖ Tann Kimchanveasna