«ម៉ូតូឌុបបះសក់»​ មើលហើយមិនធម្មតាសើចឡើងគាំង

  • 2018-12-02 03:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 89

ចន្លោះមិនឃើញ

ខ្សែភាពយន្តថ្មី Bike Man ជាខ្សែភាពយន្តដែលនិយាយពីជីវិតរបស់បុរសសង្ហារម្នាក់មាន ឈ្មោះ សាក់ការីន ដែលជាអ្នករត់ម៉ូតូឌុប ។ មុននឹងក្លាយជាអ្នករត់ម៉ូតូឌុប សាក់ បានដាក់ ពាក្យការងារ ធ្វើនៅធនាគារជាច្រើនកន្លែង ដើម្បីបំពេញបំណងម្តាយ និងលោកយាយរបស់គេ ដែលចង់អោយគេក្លាយជាអ្នកធ្វើការនៅក្នុងធនាគារ បន្តតំណែងពីឪពុកដែលបានស្លាប់ទៅ។

សាក់បានដាក់ពាក្យច្រើនរហូតដល់ ២១ កន្លែង តែត្រូវបានគេបដិសេធមិនទទួលយក។ សាក់ពិតជាអស់សង្ឃឹមក្នុងជីវិត ប៉ុន្តែ ដោយសារតែមិនចង់អោយគ្រួសារខកបំណង សាក់បានកុហកម្តាយនិងយាយ ថាខ្លួនជាបុគ្គលិកធនាគារ តែតាមការពិតគេត្រឹមតែជាអ្នក រត់ម៉ូតូឌុបសោះ។

ខ្សែភាពយន្តចង់ឆ្លុះបញ្ចាំងពីការជ្រើសរើសការងារដោយមិនរើសអើងរបស់បុរសសង្ហារម្នាក់ និងតស៊ូមិនរុញរា ទោះបីជាខ្លួនធ្លាប់បរាជ័យជាច្រើនលើកច្រើនសារក៏ដោយ។ វាបានបង្កប់ នៅការអប់រំ និងផ្តល់ភាពសប្បាយរីករាយដល់អ្នកទស្សនាតាំងពីដើមរហូតដល់ចប់។

ចង់ដឹងថាខ្សែជីវិតរបស់កម្លោះសង្ហា សាក់នឹងរសាត់អណ្តែតយ៉ាងណាខ្លះ កុំភ្លេចទៅទស្សនាទាំងអស់គ្នា ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨នេះតទៅ។


អត្ថបទ៖ Nita